ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពីកូនកំព្រាឪពុក ភិរម្យ វិចិត្រដារ៉ា តស៊ូ​​រហូតអាច​​កសាងកិត្តិយសជូនគ្រួសារនិងទទួល​បានគោរម​ងារ​​ជា​ឧកញ៉ា

ផ្តើម​ចេញពីអតីត​​​​ជីវិតជាអ្នករត់ម៉ូតូឌុបដឹកភ្ញៀវទេសចរ​​នៅព្រ លានយន្តហោះ ខេត្តសៀមរាបកាលពីជាង១០ឆ្នំាមុន​​។ ១០ឆ្នាំក្រោយមក ​ដំណើរជីវិតរសាត់​អណ្តែត​និងជាកូនកំព្រា​ឪពុករស់​នៅជាមួយ​ម្តាយ​​​​​​​ យុវជន ភិរម្យ វិចិត្រដារ៉ា​ ទទួល​រងការ​ឈឺចាប់ជាច្រើនក្នុងជីវិត​​​​​ទម្រាំ​​ យុវជន​ម្នាក់​នេះ​អាចកសាងកិត្តិយសនិងសេចក្តីថ្លៃថ្នូរជូនគ្រួសារ​​​​​​​​​ដល់​សព្វថ្ងៃនេះ គឺប្រើ​ពេល​វេលា​​​​​ជា​ច្រើន​ឆ្នាំ​​ប្រឡូក​​ក្នុងកិច្ចការសង្គម និងមនុស្សធម៌ផ្សេងៗទៀតទើបទទួលបានការទទលស្គាល់ពីថ្នាក់ដឹកនាំជាតិ ​​​​​​​​​។​​

ស្ទើរតែមិន​ជឿឆាកជីវិត​ផ្តើម​​ចេញ​​ពីកូនកំព្រាឪពុង​​តាំងពីមិនទាន់ដឹងក្តី​​យុវជន ​​​​​ភិរម្យ វិចិត្រ​ដារ៉ា បាន​​តស៊ូ​​រហូតកសាងកិត្តិយ​​ស​ជូនគ្រួ​សារ​ ជាពិសេស អ្នក​ម្តាយ​ជាទីស្រឡាញ់​​របស់​​លោក​​​​ដោយ​​​ទទួលបានងារជាឧកញ៉ាកាលពីថ្ងៃទី១១ ខែតុលាឆ្នាំ២០១៩ តាម រយៈការទូលថ្វាយរបស់សម្តេចតេជោនយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា។

បន្ទាប់​​មួយ​ថ្ងៃចេញព្រះរាជក្រឹត្យនេះ​​ភ្លាមគឺមាន​​​មិត្តភក្តិជិតស្និទ្ធ​​​​​​​និង​​អ្នក​ធ្លាប់​មាក់ងាយរូប​លោក​ផងនោះ​​​​​​បែរជាចេញ​សាទរ​​​ស្ទើរតែគ្រប់​ៗគ្នាជំនួសដោយពាក្យ​សរសើរ​វិញ ​ដែលខុស​​​​​​កាល​​ពីជាង ១០ឆ្នាំមុនទទួលនូវពាក្យមើលស្រាលពីអ្នកនៅជុំវិញខ្លួន ​​ខណៈដែល​លោក​ចេញ​​​រកស៊ី​ដំបូងលើវិស័យ​ជំនួញមានលុយត្រឹមតែ ៤០០ដុល្លារ​​ប៉ុណ្ណោះ​​​។​​

លោក ភិរម្យ វិចិត្រដារ៉ា បាន​មានប្រសាសន៍ថា«ខ្ញុំពិតជាមានអារម្មណ៍​​​រំភើប ហើយ​​​មិន​​នឹក​​​ស្មាន​​ដល់​​មានភពវាសនា​​ដូចពេលនេះទេ ក្នុងជីវិត​​ខ្ញុំ​​​ ហើយខ្ញុំ​​​​សូម​​ថ្លែងអំណរព្រះគុណ​ដល់​​ព្រះមហាក្ស​ត្រនៃ​​ព្រះរាជាណាចក្រកម្ពុជា ​សម្តេចព្រះ​បរមនាថ នរោត្តម ​សីហមុនី ដែលព្រះ​អង្គ​​បាន​​ព្រះរាជទាន​​នូវគោរ​​​មងារនេះមក​ខ្ញុំ​​​ ហើយអ្វីដែលខ្ញុំ​​និងគ្រួសារ​​មិនអាចភ្លេចបាននោះ​​គឺ សម្តេចតេជោនាយករដ្ឋមន្រ្តី​​​បាន​ទូលថ្វាយ​ដល់​អង្គព្រះមហាក្សត្រ​​​ ទើប​​មាន​​ជា​​​គោរម​​ងារនេះ​​ឡើង​»។​​

នៅពេលសួរថា តើ លោក​យកគោរ​​ម​​ងារនេះ​ទៅ​បម្រើ​សង្គម​ជាតិដូចម្តេចទៅ​​ ព្រោះ​កន្លងទៅ​មាន​​​ឧកញ៉ាមួយ​ចំនួន​ត្រូវបាន​​ដកចេញភ្លាមៗ ​ដោយសារតែ​យកគោរម​ងារ​​ឧកញ៉ា​​ទៅប្រើ​ប្រាស់​​​​​​​​និងធ្វើ​ឲ្យប៉ះពាល់ដល់​ប្រជាជន​​ក៏ដូចជាបង្កើត​​​​​​​បញ្ហាផ្សេងៗក្នុងសង្គម ។?

លោក​​ឧកញ៉ា វិចិត្រដារ៉ា ដែល​ទើប​ទទួលបានគោរម​​​ងារថ្មីៗនេះ​បានបញ្ជាក់ថា«តាមពិតទៅ​គោរម​​ងារ​​​ជាឧកញ៉ានេះ គ្រាន់តែជានិមិត្តរូប​នៃការ​​រួមចំណែក​ក្នុងសង្គមជាតិរបស់​បុគ្គល​​​ម្នាក់ៗ​​ទៅ​តាម​លទ្ធភាពផ្សេងៗគ្នា​​​​​​​ក្រៅពីយើងធ្វើ​ការ​ងាររកស៊ី​ឯកជនខ្លួន​ឯង​​។ប៉ុន្តែបើ​​យើងអាង​គោរ​ម​​​ងារ«ឧកញ៉ា»​​យក​​ទៅប្រើ​ប្រាស់​ និងប្រព្រឹត្តអំពើរផ្តេសផ្តាស់ តាមអំពើរចិត្តផ្ទុយទៅនិងច្បាប់ក៍គ្មាននរណាគាំទ្រទេ ដូច ខ្ញុំជាឧកញ៉ាមែនតែមិនគាំទ្រអ្វីដែលធ្វើខុសទៅ​​និងច្បាប់​ទម្លាប់​សង្គមជាតិ​​យើងនោះទេ​​​​​​​​​​»។​

លោកឧកញ៉ា ភិ​រម្យ វិចិត្រដារ៉ា​ បានរៀបរាប់ថា« ជីវិតរបស់ខ្ញុំ ទម្រាំមានថ្ងៃនេះក្លាយខ្លួនជាអគ្គនាយកក្រុមហ៊ុននិងជាឧកញ៉ា​  ដែលទើបតែងតាំងថ្មីៗនេះគឺ​​​​បានជួបឧបសគ្គជាច្រើនទាំងភាពជោគ​ជ័យ និងបរាជ័យ ដែល​​​កក្តាទាំងនេះហើយបានធ្វើឲ្យខ្ញុំ​​ចេះអភិវឌ្ឍន៍ខ្លួនគួបផ្សំនិងបទពិសោធន៍ដែលខ្លួនមានស្រាប់បាន​ធ្វើ​​ឲ្យ​​ការងារមុខរបរសព្វថ្ងៃមានភាពជោគជ័យ ​​និង​មានមុខ​មាត់​​​​ក្នុងសង្គម​ជាតិ​​​» ។

លោកបាន​ផ្តាំទៅយុវជនជំនាន់ក្រោយថា យើងចង់​ទទួលបានជោគជ័យបាន​​គឺកើតចេញពីការ​ខិតខំតស៊ូគ្រប់បែបយ៉ាងទម្រាំឆ្លងផុតភាពលំបាកក្រខ្សត់នៃជីវិត ហើយ​បើគ្មានការតស៊ូជំនះគ្រប់​ឧបសគ្គទេ យើងមិនអាចសម្រេចគោលដៅធំ​​និងបំណងរបស់ខ្លួនបានឡើយដូច្នោះ​​​យើងមិនអាច អង្គុយឈឺចាប់នូវអ្វីៗដែលយើង​​​កំពុងកើតឡើងនៅក្នុងជីវិតយើងនោះទេ ។

បច្ចុប្បន្ននេះ ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា គឺជា អគ្គនាយកក្រុមហ៊ុន ECC Realityនិងក៏ជាប្រ​ធានក្លឹបពាណិជ្ជករកម្ពុជា​ ដែល​មានសមាជិក​ជា​​អ្នក​រកស៊ីជាង ២០០ក្រុមហ៊ុនផងដែរ​​​​។​​ លោកបានរំលឹកថា« ផ្តើមពីជីវិតអ្នករត់ម៉ូតូឌុប និងភាពតស៊ូអត់ធ្មត់ពីសំ ណាក់ការមាក់ងាយពីមនុស្សដែលនៅជុំវិញខ្លួនចំណុច​​​ទាំងនេះ ហើយធ្វើ​ឲ្យ​​ខ្ញុំ​​​​​ហ៊ានលះបង់កំលាំងកាយ​និងកំលាំងចិត្ត ពេល​​​​វេ​លារាល់ឧបសគ្គទាំងឡាយមាននៅចំពោះមុខ ទើប​មានថ្ងៃនេះ​» ។

កាលពី​ក្នុងអំឡុងឆ្នាំ២០០៥ ភិរម្យ​​​​​​ វិចិត្រដារ៉ា បាន​​ត្រឡប់មកភ្នំពេញវិញ ប្រកបរបរជាជាងភ្លើងនៅកន្លែងលក់គ្រឿងបរិក្ខាពេទ្យមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ។

រហូតមកដល់ពេលនេះលោកបានក្លាយខ្លួនជាមនុស្សមានថ្វីមាត់ និងល្បីល្បាញ​​​ក្នុងសង្គម តាមរយៈការចែករំលែកបទពិសោធន៍ថ្មីៗលើវិថី​​ជំនួញ​វិស័យ​អចលនវត្ថុ​ និងភាពអ្នកដឹកនាំ​ក្រុមហ៊ុន​​ដល់​ម្ចាស់អាជីកម្ម​នៅ​កម្ពុជា​​។​

ជាភ័ព្វសំណាងដោយសារការសេពគប់មនុស្សល្អៗច្រើន​​​នៅក្នុងសង្គមបានធ្វើឲ្យលោក​​ឧកញ៉ា វិចិត្រដារ៉ា មានឱកាសច្រើនដែលអ្នក​នៅជុំវិញ​ខ្លួន​នឹកស្មានមិនដល់​​​ ដោយមានទំនាក់ទំនងល្អជាមួយ​ជន​ជាតិចិន ពេលនោះហើយបានធ្វើឲ្យលោកមានឱកាសមួយទៀត​អាច​​ទៅទិញគ្រឿង​​​​សម្ភារៈ​បរិក្ខាពេទ្យធ្មេញពីប្រទេសចិនមកលក់ឲ្យអតិថិជននៅរាជធានីភ្នំពេញ ។

ចាប់ពេលនោះមកធ្វើឲ្យមុខជំនួញរបស់លោកមានដំណើរការទៅមុខជានិច្ច រហូតមានលុយអាចបង្កើត ក្រុមហ៊ុនមួយឈ្មោះECC Realityនិងក្លឹបពាណិជ្ជករកម្ពុជា​ផ្តោតលើវិស័យអចល​​​នទ្រព្យវិនិ​យោគដីលំនៅដ្ឋាន។​​

លោក​​ឧកញ៉ា វិចិត្រដារ៉ា ទទួលស្គាល់ថា ផ្តើមចេញរកស៊ីលើកដំបូង បានជួបការបរាជ័យពេលនោះ ហើយជីវិតរបស់លោកបាត់បង់កិតិ្តយសហើយ​​​មនុស្សដែលគេធ្លាប់ឲ្យតម្លៃគេលែងឲ្យ​តម្លៃមា​នការមើល​ងាយពីមនុស្សនៅជុំវិញខ្លួនគេលែងរាប់អានគេលែងមើលមុខ ពេលនោះហើយ​ធ្វើឲ្យជីវិតរបស់លោកមានការឈឺចាប់យ៉ាងខ្លាំង​​ ទម្រាំមានថ្ងៃនេះ​​ ។

លោក​​ឧកញ៉ា វិចិត្រដារ៉ា កើតនៅឆ្នាំ១៩៨៥ ពីកុមារភាព​សិក្សានៅសាលាបឋមសិក្សាទួលស្វាយព្រៃ ក្នុងខណ្ធចំការមនរាជធានីភ្នំពេញហើយបានបន្តថ្នាក់វិទ្យាល័យនៅវិទ្យាល័យហ៊ុន សែន តាខ្មៅ​ ខេត្តកណ្តាល​ ក្រោយ​មក​​សិក្សា​​នៅសាកលវិទ្យាល័យន័រតុនជំនាញ(I.T)បាន២ឆ្នាំក៏បោះបង់ការសិក្សាចោល។​​

យុវជនខាងលើនេះជាកូនកំព្រាឪពុកតាំងពីតាំងពីអាយុបានមួយខួបកន្លះឯណោះ​​ និងបាន​​រស់នៅជា​​​មួយអ្នក​​​​ម្តាយជាអ្នក​​រកស៊ី​​ប្រកបមុខរបរលក់អុសដើម្បីចិញ្ចឹមកូន​​៣នាក់ក្នុងបន្ទុក​​គ្រួ​​សារ​​​​និង​​មាន​​​​​​​បងប្អូន៣នាក់ស្រី២ នាក់ លោកជាកូនទី២ក្នុងគ្រួសារ។

លោក ភារម្យ វិចិត្រដារ៉ា បានរៀបការជាមួយនារីម្នាក់ ឈ្មោះនង ស្រីពេជ្រ ជាអ្នករស់នៅរាជធានី​​​ភ្នំពេញហើយ​​បច្ចុប្បន្នមានកូន៣នាក់ក្នុងបន្ទុកប្រុស២និងស្រីជាកូនច្បងក្នុង​គ្រួសារ​​ផង​ដែរ​​៕