លោកឧកញ៉ា វិចិត្រដារ៉ា ប្រធានក្កឹបពាណិជ្ជកររំលឹកថា ក្ដីសុបិនមិនអាចសម្រេចបានដោយគ្មានការខិខិតខំប្រឹងប្រែងនោះឡើយ ពោលក្នុងពេលជាយូរមកហើយមានបុរសវ័យចំណាស់ម្នាក់ជាជនក្រីក្រនិងជាមនុស្សដែលខ្ជិលច្រអូសជាខ្លាំង។
លោកពោលទៀតថា គាត់មិនប្រឹងប្រែងធ្វើការងារយ តែគាត់ចង់ក្លាយជាអ្នកមាន ហើយការងារប្រចាំថ្ងៃរបស់គាត់ គឺដើរសុំទាននិងថ្ងៃមួយគាត់បានចេញទៅទាន ហើយទទួលបានទឹដោះគោមួយចំនួនធំដែលពេនោះគាត់សប្បាយចិត្តជាពន់ពេក ព្រោះទឹកដោះគោជារបស់ដែលគាត់ចូលចិត់ចូលចិត្ត។
លោកពោលទៀតថា គាត់បានយកទឹកដោះគោនោះទៅចម្អិនដើម្បីបរិភោគ ហើយនៅសល់មួយចំនួនគាត់បានយកទៅដាក់នៅក្នុងចានមួយ និងបានដាក់ខ្លាញ់ចូលដើម្បីឲ្យទឹកដោះគោនោះកកក្លាយទៅជាតៅហ៊ូ ហើយបន្តពីនោះលោកក៏ចូលដំណេក។
ពេលនោះអ្នកសុំទានបានចាប់ផ្ដើមស្រមើស្រមៃថា បើគាត់បានក្លាយជាអ្នកមាន ទុក្ខលំបាកទាំងអស់នឹងរលាយបាត់ជាមិនខាន។ លោកបានផ្ដោតអារម្មណ៍ទៅលើទឹកដោះគោដែលលោកបានដាក់ខ្លាញ់ចូលទៅដើម្បីបង្កើតទៅជាតៅហ៊ូដោយគិតថា ពេលព្រឹកឡើងលោកនឹងយកតៅហ៊ូនោះទៅលក់ ហើយបានប្រាក់មួយចំ នួនគេនឹងទិញមេមាន់មួយ។
មិនយូរប៉ុន្មានមេមាន់នឹងញាស់ពង បង្កើតបានកូនយ៉ាងច្រើនហើយមាន់និងមានពងមាន់រាប់រយរាពាន់ហើយបង្កើតជាកសិដ្ឋានដ៏ធំមួយ ពោលតពីនោះមកគេនឹងលក់សត្វមាន់ទាំងអស់ ដើម្បីទិញគោមួយចំនួន។
គេនឹងបើកន្លែងដែលផលិតចេញទឹកដោះគោកដោះគោដើម្បីលក់ឲ្យប្រជាជនគេនឹងកាន់តែមាន ហើយចាប់ផ្ដើមទិញនិងលក់គ្រឿងអលង្ការ។ពេលនោះស្ដេច នឹងទិញគ្រឿងអលង្ការទាំងរទាំងអស់របស់គេ។
គេក៏កាន់តែមានខ្លាំងឡើងហើយគេនឹងរៀបការជាមួយនារីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់។បន្ទាប់មកគេនឹងមានគ្រួសារដ៏កក់ក្ដៅកក់ក្ដៅ ហើយបង្កើតកូនប្រុសដ៏សង្ហារម្នាក់។
បើកូនប្រុសមិនស្ដាប់បង្គាប់គេនឹងធាក់វាមួយជើងភ្លាម ក្នុខណៈពេលនោះ គាត់ស្មានតែជាការពិត ហើយក៏បានយកជើងធាក់ទៅចុងគ្រែក៏ប៉ះនឹងទឹកដោះគោ ដែលសម្រាប់បង្កើតជាតៅហ៊ូនោះកំ ពប់ធ្លាក់ចុះក្រោម ប៉ះនឹងភ្លើងចង្ក្រៀង ហើយក៏ឆាបឆេះឡើង។
នេះហើនេះហើយជាការស្រមើស្រមៃជ្រុលនិងគ្មានភាពជោគជ័យណាមួយ ដែលកើតឡើងដោយមិនខិតខំប្រឹងប្រែងនោះទេ៕