ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧស្សាហកម្មចិញ្ចឹមជ្រូកនៅហ្វីលីពីនខាតបង់ទឹកប្រាក់២០លានដុល្លារដោសារជម្ងឺប៉េសជ្រូកអាហ្វ្រិក

ការិយាល័យប្រធានាធិបតីរបស់ប្រទេសហ្វីលីពីន លោក Rodrigo Duterte បានចេញសេចក្តីប្រកាសមួយនៅថ្ងៃសុក្រ ទី២៥ ខែតុលានេះ ស្តីពីឧស្សាហកម្មចិញ្ចឹមជ្រូករបស់ប្រទេសនេះ ដែលបានខាតបង់ទឹកប្រាក់ប្រមាណ២០លានដុល្លារអាមេរិកក្នុងមួយខែ ដោយសារជម្ងឺប៉េសជ្រូកអាហ្វ្រិក​។ ដែលនេះបើតាមការចុះផ្សាយរបស់ Channel News Asia ។

ការិយាល័យដដែលបានបន្តថា ជម្ងឺប៉េសជ្រូកអាហ្វ្រិក បានឆ្លងរាល់ដាលយ៉ាងខ្លាំងនៅក្នុងប្រទេសនេះ ដែលជាប្រទេសធំជាងគេទី១០នៅលើពិភពលោក ដែលមានឧស្សាហ៍មចិញ្ចឹមជ្រូក ។

មូលហេតុដែលនាំអោយឧស្សាហកម្មចិញ្ចឹមជ្រូកខាតបង់ទឹកប្រាក់ដ៏ច្រើនសម្បើមបែបនេះ គឺដោយសារជ្រួកបានងាប់ជាបន្តបន្ទាប់ ហើយការនាំចេញសាច់ជ្រូកទៅកាន់ប្រទេសជាដៃគូរ ក៏ត្រូវបានផ្អាកទាំងស្រុងដែរ ៕