ប្រព័ន្ធផ្សព្វផ្សាយ Channel News Asiaបានចុះផ្សាយថា ជម្លោះរវាងប្រទេសឥណ្ដានិងប៉ាគិស្ថាននៅតំបន់កាស្មៀរ(Kashmir)ដែលជាតំបន់ព្រំដែននៃប្រទេសទាំងពីរកំពុងគម្រាមកំហែងដល់ការនាំចេញផលិតផលប្រេងដូងពីម៉ាឡេស៊ីទៅកាន់ទីផ្សារឥណ្ឌា ។
មន្ត្រីពាណិជ្ជកម្មម៉ាឡេស៊ី បាននិយាយកាលពីថ្ងៃអាទិត្យ ទី២៧ ខែតុលានេះថាឥណ្ឌាគឺជាទីផ្សារធំទី៣នៅលើពិភពលោករបស់ប្រទេសម៉ាឡេស៊ី ក្នុងការនាំចេញផលិតផលប្រេងដូងទៅលក់ជារៀងរាល់ឆ្នាំដែលក្នុងមួយឆ្នាំប្រជាកសិករម៉ាឡេស៊ីនាំប្រេងដូងទៅកាន់ទីផ្សារឥណ្ឌាក្នុងតម្លៃទឹកប្រាក់៦.៨៤ពាន់លានរីងហ្គីត (ringgit) ស្មើនឹងទឹកប្រាក់ ១.៦៣ ពាន់លានដុល្លារអាមេរិក ។
សូមបញ្ជាក់ជូនថាជម្លោះរវាងឥណ្ឌានិងប៉ាគិស្ថាននៅតំបន់កាស្មៀរបានឈានដល់ការប៉ះទង្គិចគ្នាដោយអាវុធជាញឹកញាប់និងបានរុញច្រានអោយមានភាពតានតឹងកាន់តែខ្លាំងទាំងផ្នែកការទូតនិងយោធារវាងប្រទេសក្បែរខាងទាំងពីរ ៕