ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បើអាមេរិកដកខ្លួនចេញពីសន្ធិសញ្ញាបើកចំហរផ្លូវអាកាស រុស្ស៊ីនឹងសងសឹក

ប្រសិនបើសហរដ្ឋអាមេរិកហ៊ានដកខ្លួនចេញពីសន្ធិសញ្ញាបើកចំហរផ្លូវអាកាស (Open Skies treaty) ប្រទេសរុស្ស៊ីនឹងដាក់សម្ពាធសងសឹកលើសហរដ្ឋអាមេរិក ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន RIA កាលពីយប់ថ្ងៃពុធ ទី០៦ ខែវិច្ឆិកានេះថា ។

សន្ធិសញ្ញាបើកចំហរផ្លូវអាកាស (Open Skies treaty) មានគោលដៅអោយរុស្ស៊ី និងអាមេរិក ដែលជាប្រទេសមហាអំណាចនុយក្លេអ៊ែរលើពិភពលោក អាចពិនិត្យមើលគ្នាទៅវិញទៅមក ពីសកម្មភាពយោធារបស់គូរប្រជែង ។

សន្ធិសញ្ញាបើកចំហរផ្លូវអាកាស (Open Skies treaty) បានចូលជាធរមានកាលពីឆ្នាំ២០០២កន្លងទៅ ដោយមាន៣៤ប្រទេសបានចុះហត្ថលេខា មានអាមេរិក និងរុស្ស៊ីជាដើម ដែលសន្ធិសញ្ញានេះ បានអនុញ្ញាតអោយប្រទេសមហាអំណាចទាំងពីរ ហោះហើរយន្តហោះឈ្លបយកការណ៍នៅតាមព្រំដែនរវាងគ្នាទៅវិញទៅមក ៕