ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងការងារ៖សេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ស្តីពីសហជីពចំនួន ១០មាត្រានឹងដាក់ជូនរដ្ឋសភាអនុម័តនៅពេលខាងមុខ

 

ភ្នំពេញ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានដឹកនាំប្រតិភូចូលរួមប្រជុំជាមួយអន្តរគណៈកម្មការជំនាញនានា នៃរដ្ឋសភា ដើម្បីពិភាក្សាលើ សេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ស្តីពីសហជីពចំនួន ១០មាត្រា។

តាមរយៈកិច្ចប្រជុំនេះ គណៈកម្មកាជំនាញនៃរដ្ឋសភាបានឯកភាពទទួលយកទាំងស្រុង នូវសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ស្តីពីសហជីពទាំង១០មាត្រា ដើម្បីដាក់ជូនគណៈអចិន្ត្រៃយ៍រដ្ឋសភាប្រជុំសម្រេចក្នុងរបៀបវារៈនៃកិច្ចប្រជុំរបស់រដ្ឋសភានាពេលដ៏ខ្លីខាងមុខនេះ។

សូមបញ្ជាក់ថា ការធ្វើវិសោធនកម្មនេះគឺក្នុងគោលបំណងជួយសម្រួលដល់នីតិវិធីនៃការចុះបញ្ជីអង្គការវិជ្ជាជីវៈ, ការរក្សាបញ្ជិកា, និងការស្នើសុំភាពជាតំណាង, និងជួយលើកកម្ពស់តួនាទីសហជីពដែលមានសម្លេងភាគតិច ដែលតាមរយៈការធ្វើវិសោធនកម្មនេះនឹងជួយលើកកម្ពស់លក្ខខណ្ឌការងារ និងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ៕