លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ សាទ កាលពីថ្ងៃទី២៥ ខែវិច្ឆិកានេះបានជួបពិភាក្សាការងារជា មួយ លោក Kim Hyeon-Soo រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងអភិវឌ្ឍន៍ជនបទនៃសាធារណៈរដ្ឋកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងចុះហត្ថលេខាលើអនុស្សរណៈនៃការ យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកម្ពុជានិងក្រសួងកសិ កម្មស្បៀងអាហារនិងកិច្ចការជនបទនៃសាធារណរដ្ឋកូរ៉េ ។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា«សូមអំណរគុណយ៉ាងខ្លាំង ចំពោះការផ្តល់កិច្ចហប្រតិបត្តិការលើ Green House នេះ ព្រោះឆ្លើយតបចំគោលដៅដែលក្រសួងបាន និងកំពុងធ្វើនិងឆ្លើយតបទៅលើតម្រូវការដែលក្រសួងកសិកម្មកម្ពុជាកំពុងតែយកចិត្តទុក ដាក់ ដើម្បីជួយលើកកំពស់កំរិតជីវភាពរបស់កសិកអោយឆ្លើយ តបតាមគោលនយោបាយជំរុញសេដ្ឋកិច្ចកម្ពុជាអោយកលាយជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០»។
លោករដ្ឋមន្ត្រីទាំងពីរបានពិភាក្សាយ៉ាងស៊ីជំរៅលើកិច្ចសហប្រតិ បត្តិការបច្ចេកទេសលើចំនុចជាច្រើនក្នុងគោលដៅធ្វើយ៉ាងណាអោយវិស័យកសិកម្មនៃប្រទេសទាំងពីរកាន់រីកចម្រើន។កិច្ចពិភា ក្សាប្រកបដោយសេចក្តីរីករាយ ភាតរៈភាពនិងមានភាពស្និត ស្នាលជាទីបំផុត។
សម្រាប់រដ្ឋមន្រ្តីកសិកម្មកម្ពុជាបានអគុណដល់ភាគីកូរ៉េនូវដំណឹងល្អសម្រាប់ការនាំចូលស្វាយនេះហើយស្នើសុំកិច្ចសហប្រតិបត្តិការជាមួយភាគីកូរ៉េថែមទៀតលើការធ្វើទំនើបកម្មកសិកម្មនៅកម្ពុជា ដើម្បីផ្លាស់ប្តូរនូវពិសោធន៍ដែលកសិកម្មកូរ៉េបានឆ្លងកាត់។
ដោយឡែកភាគីនីមួយៗ នឹងចាត់តាំងលេខាធិការទំនាក់ទំនងម្នាក់ឱ្យទទួលខុសត្រូវការងារទាក់ទង នឹងកិច្ចប្រជុំក្រុមការងារ។កិច្ចប្រជុំក្រុមការងារនឹងត្រូវធ្វើឡើងជាប្រចាំនៅសាធារណរដ្ឋកូរ៉េ និងនៅព្រះរាជាណាចក្រកម្ពុជារៀងរាល់០២ (ពីរ)ឆ្នាំម្តងឬលើស ពីនេះបើចាំបាច់ដោយភាគីទាំងពីរ។
សម្រាប់ លោក Kim Hyeon-Soo បានបញ្ជាក់ថា ភាគីកូរ៉េបានអនុម័តរួចហើយនូវការអនុញ្ញាតិអោយនាំចូលស្វាយពីកម្ពុជា មកកូរ៉េកាលពីថ្ងៃទី២៩ ខែតុលាឆ្នាំ២០១៩ ដូច្នេះ ក្នុងខែធ្នូឆ្នាំ២ ០១៩ ខាងមុខនេះ កម្ពុជានឹងអាចនាំចូលស្វាយមកកូរ៉េបានហើយ។
ចំពោះ ភាគីកូរ៉េក៏បានស្វាគមន៍នូវសំណើររបស់កម្ពុជា ដោយសន្យានឹងជួយដល់ការអភិវឌ្ឍន៍លើការដាំដំណក្នុងផ្ទះកញ្ចក់ (Green House ) ដែលអាចធានាដល់ការផលិតបន្លែបានគ្រប់រដូវការពារសត្វល្អិត និងមានគុណភាពខ្ពស់ឆ្លើយតបតាមស្តង់ដារ និងទីផ្សារ ដើម្បីជំរុញផលិតកម្មលើដំណាំបន្លែក្នុងស្រុក និងកាត់បន្ថយការនាំចូល។