ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គ្រឿងសំអាងដឺម៉ាសែលឯ.ក ជាប្រភេទឡេសម្រាប់ការពារសម្រស់មាន៣៦មុខនាំចូលពីប្រទេសកូរ៉េ

ភ្នំពេញ៖ ក្រុមហ៊ុនគ្រឿងសំអាងម៉ាក ដឺម៉ាសែល ឯ.ក (DERMACELL) ដែលជាក្រុមហ៊ុននាំចូលផលិត ផល មកពីបទេសនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបង្ហាញនូវ ផលិតផលថ្មីៗ ជាប្រភេទឡេ សម្រាប់ លាបការពារកំដៅថ្ងៃ និងប្រភេទថ្នាំដុះធ្មេញ ដែលនាំចូលមកពីប្រទេសកូរ៉េ ។

អ្នកស្រីចុង ធា អគ្គនាយិកា ក្រុមហ៊ុនគ្រឿងសំអាង បានឲ្យដឹងថា ក្រុមហ៊ុនរបស់អ្នកស្រី នាំចូលជាប្រភេទឡេ សម្រាប់ព្យាបាលមុខកើតមុន មុខជាំ អាចម៍រុយ និងឡេសម្រាប់ការពារកំដៅថ្ងៃ ដោយមានប្រសិទ្ធភាព១០០% ហើយនិងមានថ្នាំដុះធ្មេញដោយមានគុណភាពល្អ ក្នុងការការពារមាត់ធ្មេញយ៉ាងល្អទៀតផង ។

លោកស្រីអគ្គនាយិកា បានបញ្ជាក់ថា ក្នុងមួយខែៗ ក្រុមហ៊ុនអាចលក់អស់ផលិតផលទាំងនេះ មិនតិចជាង១០០០០ដប(មួយម៉ឺនដប) ទូទាំង២៥ខេត្ត ក្រុង ក្នុងប្រទេសកម្ពុជា ។

លោកស្រីអះអាងទៀតថា ផលិតផល របស់ក្រុមហ៊ុនអ្នកស្រី មានទាំងអស់ចំនួន៣៦មុខ ជាប្រភេទឡេសម្រាប់ថែរក្សាសម្រស់ទាំងបុរស ទាំងស្រ្តី ដែលនាំចូលដោយស្របច្បាប់មកពីប្រទេសកូរ៉េ មានអាជ្ញាប័ណ្ណទទួល ស្គាល់ត្រឹមត្រូវ ពីក្រសួងសុខាភិបាលរបស់កម្ពុជាទៀតផង ។

អ្នកស្រីចុង ធា បានបញ្ជាក់ឲ្យដឹងទៀតថា ក្រុមហ៊ុនគ្រឿងសំអាង ដឺម៉ាសែល ឯ.ក បានបង្កើតតាំពីឆ្នាំ២០១៤កមម្លេះ។ មកដល់ពេលនេះមានរយះពេល៥ឆ្នាំមកហើយ ។ ហើយមានអតិថិជនរាប់ម៉ឺននាក់ បានគាំទ្រ និងមានទំនុកចិត្តនៃគុណភាព របស់ដឺម៉ាសែលឯ.ក នេះ ៕