ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អង់គ្លេសដឹកជញ្ជូនសាកសពជនជាតិវៀតណាមចុងក្រោយដល់ប្រទេសកំណើតហើយ

មន្ត្រីទីភ្នាក់ងារព័ត៌មានវៀតណាម (The official Vietnam News Agency) បានឲ្យដឹងថា យន្តហោះពិសេសរបស់ចក្រភពអង់គ្លេស បានដឹកសាកសពជនជាតិវៀតណាមចំនួន២៣នាក់ បានទៅដល់អាកាសយានដ្ឋាន Noi Bai ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាមហើយ នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកានេះ ដែលជាសាកសពជនជាតិវៀតណាមចុងក្រោយ ក្នុងចំណោមសាកសពសរុប៣៩នាក់ ដែលនេះបើតាមការចុះផ្សាយរបស់ Reuters ។

សូមរំលឹកជូនថា កាលពីខែមុន សាកសពជនជាតិវៀតណាមទាំង៣៩នាក់នេះ ត្រូវបានប្រទះឃើញនៅក្នុងទូរក្លាសេលើរថយន្តមួយគ្រឿង ដែលត្រូវបានបើកបរយកទៅចតចោលនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដោយមិនដឹងពីជនល្មើស និងមូលហេតុពិតប្រាកដ ។

មន្ត្រីទីភ្នាក់ងារព័ត៌មានវៀតណាម (The official Vietnam News Agency) បាននិយាយថា ក្នុងចំណោម សាកសពទាំង៣៩នាក់នោះ គឺសាកសពចំនួន៧នាក់ត្រូវបានដុតបូជារួចហើយ ដោយសារស្ថានភាពរាងកាយផុយរលួយអស់ហើយ ៕