ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជាស្វាគមន៍គម្រោងវិនិយោគពីប្រទេសថៃលើការព្យាបាលបង្កើតកោសិការថ្មីនិងពន្យាភាពចាស់

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកស្រី តឹករ៉េត កំរងតំណាង លោក រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានប្រកាសស្វាគមន៍ គម្រោងវិនិយោគការពង្រីកសេវាកម្មព្យាបាលបង្កើតកោសិកាថ្មីឡើងវិញ និងពន្យាភាពចាស់របស់គ្លីនិកពហុព្យាបាលប្រទេសថៃ Absolute Healthនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលជាការសម្របសម្រួលរបស់ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏។

ការប្រកាសរបស់លោកស្រៅរដ្ឋលេខាធិការបានធ្វើឡើងនាឱកា សអញ្ជើញជាគណៈអធិបតីភាពជាមួយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងសិក្ខាសាលាស្តីពីការព្យាបាលបង្កើតកោសិកាថ្មីឡើងវិញ និងពន្យាភាពចាស់ ដែលរៀបចំឡើងដោយក្រុមហ៊ុន Absolute Health Group និងក្រុមហ៊ុន Blue Media Cambodia កាលពីព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

លោកស្រីរដ្ឋលេខាធិការបានគូសបញ្ជាក់ថា «កិច្ចសហការវិនិយោ គជាមួយដៃគូក្នុងស្រុក គឺជាការជួយបំពេញឱ្យគ្នាទៅវិញទៅមក នូវចំណែកទីផ្សារ បច្ចេកវិទ្យាទំនើប និងបទពិសោធន៍ល្អៗ ដើម្បីគាំទ្រការធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ចក្នុងតំបន់ ហើយនេះជាអ្វីដែលប្រទេសជិតខាងគួរតែធ្វើរួមគ្នា»។

លោកស្រី តឹករ៉េត កំរង ក៏បានជូនពរដល់ក្រុមហ៊ុន Absolute Health Group ទទួលបានជោគជ័យលើគម្រោងវិនិយោគរបស់ខ្លួន ជាពិសេសការទាក់ទាញអតិថិជនដែលស្រលាញ់សុខភាព និងសម្រស់ស្រស់ស្អាត ព្រមទាំងការស្វែងរកដៃគូសហការនៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើប្រតិបត្តិការធុរកិច្ច សំដៅចូលរួមពង្រឹង និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងព្រះរា ជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ដ៏។

សូមជម្រាបថា សិក្ខាសាលាថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោល បំណង ផ្សព្វផ្សាយអំពីរំបកគំហើញផ្នែកវេជ្ជសាស្ត្រ (ការព្យាបាលបង្កើតកោសិកាថ្មី និងពន្យាភាពចាស់) អត្ថប្រយោជន៍នៃការថែ រក្សាសុខភាព និងសម្ផស្ស ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និងវិធីកែប្រែទម្លាប់រស់នៅឱ្យបានត្រឹមត្រូវ។

តាមរយៈការធ្វើបទបង្ហាញនិងការប្រឹក្សាយោបល់ពីសំណាក់វេជ្ជបណ្ឌិតជំនាញមកពីប្រទេសថៃឡង់ដ៏ដែលបានឆ្លងកាត់វគ្គបណ្តុះ បណ្តាលត្រឹមត្រូវ និងទទួលបានសញ្ញាបត្របញ្ជាក់គុណភាពពី ស្ថាប័នអន្តរជាតិ។