ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ស្ថាបនិក CEO Master Clubបង្ហើបច្បាប់ថ្មីវាយលុកទីផ្សារបានធំហេីយលឿន

ការចាប់ផ្តើមអាជីវកម្មដំបូងហើយទទួលបានជោគជ័យមិនមែនជារឿងងាយស្រួលប៉ុន្មានទេ​ ហេីយបេីចង់ពង្រីកខ្លួនឱ្យកាន់តែធំ​ ទាក់ទាញវិនិយោគគិនឱ្យកាន់តែច្រេីនរឹតតែពិបាកទៅទៀត បេីគ្មានផែនការអាជីវកម្មល្អហេីយរឹងមាំ ព្រោះផែនការអាជីវកម្មជាឧបករណ៍ទាក់ទាញហិរញ្ញវត្ថុ​ និងវិនិយោគិន។

ផែនការអាជីវកម្មមិនមែនជាឯកសារងាប់ទេ​ វាជាផែនការរស់ដែលយេីងអាចកែប្រែវាបាន​ ដែលនេះជាមូលហេតុធំធ្វេីឱ្យម្ចាស់អាជីវកម្មមួយចំនួនរៀបត្រូវហេីយតែអនុវត្តមិនបានផល​ ខណៈដែលម្ចាស់អាជីវកម្មមួយចំនួនទៀតអនុវត្តហេីយបានលទ្ធផលខ្ពស់។

ជុំវិញបញ្ហានេះត្រូវបានអ្នកជំនាញបង្វឹកលើវិស័យធុរកិច្ច លោក អោម សេងបូរ៉ា លើកឡើងក្នុងកម្មវិធីបង្វឹករបស់ CEO Master Club ស្តីពី “ការរៀបចំផែនការអាជីវកម្ម​” ដែលមានម្ចាស់ អាជីវកម្ម រហូតដល់១៤០នាក់​ ចូលរួមនៅថ្ងៃទី៣០​ វិច្ឆិកា​ ឆ្នាំ២០១៩ នេះ។

ស្ថាបនិក CEO Master Club រូបនេះក៏បង្ហើបច្បាប់សាកលមួយជួយជំរុញដល់ការរៀបចំក្បួនធ្វេីផែនការអាជីវកម្មគឺច្បាប់” កាំប្រមា”
១.​ អាជីវកម្មដែលយេីងស្រឡាញ់ខ្លាំង
២.​ អាជីវកម្មដែលអ្នកធ្វេីបានពូកែខ្លាំង
៣.​ អនាគតអាជីវកម្មធំ(ហិរញ្ញវត្ថុធំ)
ដោយឡែកសម្រាប់គន្លឺះសំខាន់ ៗ​ និងលម្អិតផ្សេងទៀតដែលបងប្អូនចង់ជ្រាបច្បាស់សូមចូលរួមនៅក្នុងកម្មវិធីបង្វឹកខាងលើរបស់CEO Master Club ។

មានតែមេដឹកនាំខ្លាំងប៉ុណ្ណោះទើបធ្វើឱ្យបុគ្គលិកខ្លាំង ហើយអាចដឹកនាំឱ្យអាជីវកម្មរីកចម្រើនបានឆាប់រហ័ស ដើម្បីចុះឈ្មោះចូលពង្រឹកសមត្ថភាពឱ្យកាន់តែខ្លាំងនិងឆាប់បានរដោះខ្លួនចេញពីអ្នកទោសអាជីវកម្ម និងប្រែក្លាយអាជីវកម្មពីលក្ខណៈគ្រួសារទៅស្តង់ ដារ សូមទំនាក់ទំនងលេខទូរស័ព្ទ 085 311 183 / 023 6666 999។