ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ​ហ៊ុន ​សែន ​ថា​៖​​ ពេទ្យ​ឯកជន ​សុំ​កុំ​ដណ្តើម​អ្នកជំងឺ​​ យកទៅ​ព្យាបាល

ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន បានព្រមានដល់​ពេទ្យ​ឯកជន​ សុំ​កុំ​ដណ្តើម​អ្នកជំងឺ​គ្នា​យកទៅ​ព្យាបាល ដល់​ពេទ្យ​ព្យាបាល​មិនជា ជិត​ស្លាប់ ​ទើប​បញ្ជូនទៅ​មន្ទីរពេទ្យ​រដ្ឋ ជាពិសេស​យកទៅ​មន្ទីរ​ ​    ពេទ្យ​កាល​ម៉ែត្រ ដល់​កាល់​ម៉ែត្រ​ ស្លាប់​តែម្តង រួច​ទម្លាក់កំហុស​មក​មន្ទីរ​ពេទ្យ​ ទទួល​ចុងក្រោយ​។​

សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ចំនួន ២៥៨៨ នាក់ ​នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩​ ។

​សម្តេច​តេ​ជោ​ បាន​បញ្ជាក់ថា ប្រសិនបើ​មន្ទីរ​​ពេទ្យ​ណា​ មិនអាច​ព្យាបាល​​បានទេ​ សុំ​មាន​ភាព​ទទួល​ខុ​ស ត្រូវ ហើយ​បញ្ជូនទៅ​ពេទ្យ​ណា ​ដែល​គេ​មាន​សមត្ថភាព​ព្យាបាល​៕