ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចិនកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិកក្នុងទំនាក់ទំនងពាណិជ្ជកម្ម

លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិន  បានថ្លែងកាលពីថ្ងៃចន្ទ ទី១៦ ខែធ្នូនេះ ថា ចិនកំពុងកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិកក្នុងទំនាក់ទំនងពាណិជ្ជ កម្ម ដោយងាកទៅពង្រឹងទំនាក់ទំនង ជាមួយសហភាពអឺរ៉ុប ទាំងខាងនយោបាយ និងខាងពាណិជ្ជកម្ម ។ នេះបើតាមការចុះផ្សាយរបស់ CNBC ។

លោក វ៉ាង យី បានបន្ថែមថា សហភាពអឺរ៉ុបនឹងក្លាយជាដៃគូដ៏សំខាន់របស់ប្រទេសចិន ក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រួមបញ្ចូលទាំងប្រទេសរុស្ស៊ី និងជប៉ុនផងដែរ ដោយពឹង ផ្អែកកាន់តែតិចលើទំនាក់ទំនងពាណិជ្ជកម្មជាមួយអាមេរិកនៅពេលខាងមុខ ។

រដ្ឋមន្ត្រីការបរទេសចិន បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស អាស៊ី អឺរ៉ុប នៅប្រទេសអេស្ប៉ាញ ដោយមានរដ្ឋមន្ត្រីការបរទេសមកពីតំបន់អាស៊ី និងអឺរ៉ុប ចូលរួម ដោយពិភាក្សាផ្តោតសំខាន់លើទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចនៃតំបន់ទាំងពីរ ជាពិសេសជាមួយប្រទេសចិន ៕