ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សហរដ្ឋអាមេរិកសម្រេចដាក់ទណ្ឌកម្មលើអាល្លឺម៉ង់ពីបទតភ្ជាប់បំពង់បង្ហូរឧស្ម័នពីរុស្ស៊ី

សមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក បានសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុនមួយ ចំនួនរបស់ប្រទេស អាល្លឺម៉ង់ ដែលជាប់ពាក់ព័ន្ធជាមួយនឹងគម្រោងតភ្ជាប់បំពង់បង្ហូរឧស្ម័ន ណត ស្ទ្រីមធូ (Nord Stream 2) ពីប្រទេសរុស្ស៊ីទៅកាន់អាល្លឺម៉ង់ ​។​ នេះយោងតាមការចុះ ផ្សាយរបស់ RT ។

ទណ្ឌកម្មអាមេរិកត្រូវបានធ្វើឡើងជាការឆ្លើយតបទៅអាល្លឺម៉ង់ ដែលបានចុះកិច្ចព្រម ព្រៀងជាមួយរុស្ស៊ីក្នុងការតភ្ជាប់បំពង់បង្ហូរឧស្ម័ន Nord Stream 2 ពីរុស្ស៊ីទៅអាល្លឺម៉ង់ ដែល រុស្ស៊ីអាចបង្ហូរឧស្ម័នប្រមាណជាង៥៥ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំតាមបំពង់បង្ហូរឧស្ម័ន Nord Stream 2 នេះទៅឲ្យអាល្លឺម៉ង់ ។

សូមបញ្ជាក់ថា គម្រោងតភ្ជាប់បំពង់បង្ហូរឧស្ម័ន Nord Stream 2 ពីរុស្ស៊ីទៅ អាល្លឺម៉ង់ ត្រូវបានចាប់ផ្តើម សាងសង់ចាប់តាំងពីដើមឆ្នាំ២០១៨ និងត្រូវបញ្ចប់នៅឆ្នាំ២០២០ ខាងមុខនេះ ដែល Nord Stream 2 នេះ មានប្រវែង ១២២២ គីឡូម៉ែត្រ ដោយតភ្ជាប់ពីរុស្ស៊ី កាត់តាមបាតសមុទ្រ បាល់ទិក (Baltic Sea) ទៅកាន់អាល្លឺម៉ង់ ៕