ដោយ : លោក ជា ច័ន្ទបរិបូរណ៍
វប្បធម៌ចែករំលែក
————————–
សេដ្ឋកិច្ចកាន់តែរីកចម្រើន វណ្ណៈសង្គមកាន់តែត្រូវបានបង្ហាញឲ្យឃើញ។ វណ្ណៈភាពនៅក្នុងសង្គមខ្មែរត្រូវបានគេឃើញយ៉ងខ្លាំងនៅក្នុងទសវត្សរ៍៦០ ។
តែវណ្ណៈសង្គមត្រូវបានលុបបំបាត់ស្ទើរតែទាំងស្រុងដោយរបបប៉ុលពតពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ដោយគេប្រើពាក្យថា
<< កម្មសិទ្ធសមរម្យគឺស្បោងមួយតូច>> ។ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០២០នេះ វណ្ណៈសង្គមត្រូវបានលេចចេញឡើងវិញ។
ពាក្យថា«វណ្ណៈសង្គម»ត្រូវតែកើតឡើងជៀស មិនផុតនៅក្នុងប្រទេសណា ឬសង្គមណាក៏ដោយ។ នៅក្នុងគ្រប់ប្រទេស វណ្ណៈ៣ប្រភេទត្រូវតែកើតមានឡើង បើទោះបីជាប្រទេសនីមួយៗព្យាយាមកាត់បន្ថយវណ្ណៈថ្នាក់ក្រោមយ៉ាងណាក៏ដោយ។
វណ្ណៈមានបីប្រភេទ ក្នុងនោះមាន៖
-វណ្ណៈថ្នាក់ក្រោម(អ្នកក្រ)
-វណ្ណៈកណ្តាល(អ្នកមធ្យម)
-វណ្ណៈថ្នាក់លើ(អ្នកមាន)។
បើនៅក្នុងទ្រឹស្តីបដិវត្តន៍ គេនិយាយថា ៖វណ្ណៈដែលជិះជាន់គេ និងវណ្ណៈត្រូវគេជិះជាន់។ វណ្ណៈជិះជាន់គេ សំដៅលើពួកគហបតី ថៅកែ ជាដើម រីឯវណ្ណៈត្រូវគេជិះជាន់គឺសំដៅលើវណ្ណទាសករ កម្មករ កសិករជាដើម ។
ងាកមកមើលតថៈភាពជាក់ស្តែងនៅក្នុងសង្គមកម្ពុជាវិញ កាលពីទសវត្សរ៍៦០ វណ្ណៈថ្នាក់លើមួយក្តាប់តូច និងវណ្ណៈថ្នាក់ក្រោមចំ នួនច្រើនលើសលប់នោះ ត្រូវបានគេមើលឃើញជាក់នឹងភ្នែក។
ក្រោយឆ្នាំ១៩៧៩ ពលរដ្ឋខ្មែរដែលរួចផុតពីការកាប់សម្លាប់នៅ សល់តែបាតដៃទទេ។ ពួកគេទាំងអស់គ្នាចាប់ផ្តើមជីវិតថ្មីដោយគ្មានអ្វីនៅនឹងដៃឡើយ។ក្នុងសម័យកាលនោះ គ្រួសារនីមួយៗរកប្រាក់ចំណូលដើម្បីតែរស់មួយថ្ងៃដើម្បីមួយថ្ងៃប៉ុណ្ណោះ។
ក្រៅពីកម្មាភិបាលប៉ុន្មាននាក់ចេញ ពលរដ្ឋ និងមន្ត្រីរាជការទាំងអស់ មានយានជំនិះតែកង់ប៉ុណ្ណោះ ហើយមិនសូវមានឡើយអ្នកមានកង់ជិះនាពេលនោះបើនៅរាជធានីភ្នំពេញវិញអង្គុយកណ្តាលថ្នល់កគ្មានរថយន្តណាមករំខានឬបុកឡើយ ព្រោះតែគ្មានរថយន្ត និងមធ្យោបាយដឹកជញ្ជូន និងធ្វើដំណើរ ។
បើទោះបីជាសេដ្ឋកិច្ចកម្ពុជាស្ថិតនៅក្រោមទណ្ឌកម្មរបស់បស្ចឹមប្រទេសក៏ដោយ ក៏នៅក្នុងអំឡុងឆ្នាំ១៩៨៥ ជីវភាពរបស់ពលរដ្ឋខ្មែរម្នាក់ៗចាប់ផ្តើមប្រសើរជាងមុន។
សេដ្ឋកិច្ចកាលនោះ ស្ថិតនៅជាជាសេដ្ឋកិច្ចផែនការមែនក៏ប៉ុន្តែ ប្រជាជនសិទ្ធិរកសុីបាន តាមរយះការលក់ដូរ មានផ្សារ ជាដើម ។ កាលនោះ ពលរដ្ឋខ្មែរចាប់ផ្តើមចេះធ្វើជំនួញគួរអោយកត់សំគាល់ នៅតាមទីផ្សារនានានៃទីក្រុងភ្នំពេញ។
ទោះជាយ៉ាងណាក៏ដោយ ក៏ជីវភាពប្រជាជនខ្មែរទាំងអស់ ទាំងនៅក្នុងក្រុង ខេត្ត និងជនបទ ហាក់ហាក់បីដូចជា មិនសូវខុសគ្នាប៉ុន្មានឡើយ។
ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ សេដ្ឋកិច្ចកម្ពុជាបានបើកចំហរដោយប្រកាន់យកសេដ្ឋកិច្ចទីផ្សារសេរី ហើយរាល់ទណ្ឌកម្មសេដ្ឋកិច្ចត្រូវបានលើកចេញ។
ការវិនិយោគបរទេសបានហូរចូលមកកម្ពុជា។ អ្នកជំនួញក្នុងស្រុកចាប់ផ្តើមកក្រើកឡើង។ ពួគេរៀនធ្វើជំនួញបន្តិចម្តងៗ។
ក្នុងខណៈពេលដែលសេដ្ឋកិច្ចខ្មែរចាប់ផ្តើមចំហរ សកម្មភាពសេដ្ឋកិច្ចចាប់ផ្តើមរស់រវើក គម្លាតវណ្ណៈក៏ចាប់ផ្តើមកើនឡើងដែរ ពីព្រោះថា ក្នុងកាលៈទេសៈប្រកួតប្រជែង មានអ្នកខ្លះទទួលបានចំណូលច្រើន រីឯអ្នកខ្លះទៀត ទទួលបានចំណូលតិចអាស្រ័យទៅលើចំណេះដឹង ភាពវ័យឆ្លាត ធនធាន ព្រេងសំណាង។ល។
ក្នុងអំឡុងឆ្នាំ២០២០ សេដ្ឋកិច្ចកាន់តែរីកចម្រើនដោយសារការវិនិយោគពីក្នុង និងក្រៅប្រទេស។ ពេលនេះ វណ្ណៈកាន់តែត្រូវបានបង្ហាញ មានន័យថា ក្រោយឆ្នាំ១៩៧៩ វណ្ណៈដែលគេមើលឃើញទាំងអស់គ្នា គឺវណ្ណៈថ្នាក់ក្រោម ព្រោះ គ្រប់គ្នាក្រោយរបបប៉ុលពតសុទ្ធតែក្រីក្រ។
ក៏ប៉ុន្តែ នៅដើមឆ្នាំ២០២០នេះ នៅពេលវណ្ណៈថ្នាក់ខ្ពស់លេចចេញនោះ វណ្ណៈកណ្តាល និងវណ្ណៈថ្នាក់ក្រោមកាន់តែត្រូវបានគេមើលឃើញយ៉ាងច្បាស់។ពីឆ្នាំ២០០៦ដល់ឆ្នាំ២០១៩ កន្លងទៅ កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចប្រមាណជាជាង ៧%ក្នុងមួយឆ្នាំៗ ។
កំណើននេះ គឺជាការល្អប្រពៃសម្រាប់ប្រទេសជាតិ។ប៉ុន្តែកំណើននេះ ធ្វើឲ្យគេមើលឃើញគម្លាតរវាងអ្នកមាន និងអ្នក ក្រកាន់តែធំឡើងៗ ពីព្រោះការបែងចែកកំណើនមិនមានសមភាព មានន័យ ថា អ្នកមានទទួលបានផលច្រើនពីកំណើន រីឯ អ្នកក្រីក្រទទួលបានផលតិចតួច។
នេះ មិនមែនជាកង្វល់របស់កម្ពុជាម្នាក់ឯងនោះទេ តែជាកង្វល់របស់ពភពលោក។ កំណើនសេដ្ឋកិច្ចកាន់តែច្រើន គម្លាតអ្នកមាន និងអ្នកក្រកាន់តែរីកធំឡើងៗ។
វណ្ណៈនៅកម្ពុជាត្រូវបានគេមើលឃើញកាន់តែច្បាស់ទៅទៀតនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតាមរយៈការងារជាអ្នកបម្រើតាមផ្ទះ, ជាកម្មករយាមផ្ទះ, ជាតៃកុងបើកឡាន, ជនអ្នកបោស ជូតតាមក្រុមហ៊ុន, ជាអ្នកយាមរថយន្តម៉ូតូតាមហាងនានា, ជាអ្នកបម្រើតាមហាង…។
តើគេគួរស្តីបន្ទោសរដ្ឋាភិបាលដែរឬទេ? អ្នកខ្លះ រិះគន់រដ្ឋាភិបាលថា ខ្វះសមត្ថភាពកាត់បន្ថយគម្លាតរវាងអ្នកមាន និងអ្នកក្រ។
តែអ្នកខ្លះទៀត បានផ្តល់ហេតុផលថា វណ្ណៈត្រូវតែមាន ពីព្រោះ នៅក្នុងសង្គមនីមួយៗ បុគ្គលម្នាក់ៗប្រឹងប្រែងខុសគ្នា មានឆន្ទៈខុសៗគ្នា មានគោលដៅជីវិតខុសគ្នា ដូច្នេះ វាជៀសវាជៀសពុំរួចឡើយជីវភាពខុសគ្នានោះឡើយ។
ដើម្បី កុំអោយមានការប្រកាន់វណ្ណៈ សម្តេចតេជោហ៊ុនសែនបានបង្កើនវប្បធម៌មួយ ដែលជា សុីម៉ង់ ផ្សាគ្នាកុំអោយវណ្ណៈភាពក្នុងសង្គមមានការរើសអើងវណ្ណៈនោះ គឺ៖
<< វប្បធម៌ចែករំលែក>>
ក្នុងសង្គមកម្ពុជាបច្ចុប្បន្ន យើងតែងតែឃើញជារើយៗពួកពាណិជ្ជករ ឧកញ៉ា មន្រ្តីធំតូច តែងតែចូលរួមបរិចាកថវិការ និង ជួយកសាងសមិទ្ធផលសង្គម ។ល ដែលសកម្មភាពនេះវាបានផ្សាភ្ជាប់មិនអោយការបំផ្ទុះកំហឹងវណ្ណៈ។
-ឧទាហរណ៍ជាក់ស្តែង
នៅរសៀលថ្ងៃទី ៤ មករា ឆ្នាំ ២០២០ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សប្បុរសជនចូលរួមវិភាគទានជួយដល់បងប្អូនជនរងគ្រោះដែលមកទល់ថ្ងៃទី៤ មករា ឆ្នាំ ២០២០ គឺប្រមូលវិភាគទានបាន១,៤០១,០០០.00។
តាមទំហំថវិកាទទួលបានជំហានដំបូងគឺ សម្តេចតេជោ គ្រោងនឹងផ្តល់ជូនជនរងគ្រោះក្នុងម្នាក់ៗ១ ម៉ឺនដុល្លារ។
ចំពោះជនរងគ្រោះដែលជាប្ដីប្រពន្ធ២គូរ (៤នាក់) គឺទទួលបានថវិកាបន្ថែមក្នុងម្នាក់ៗ ២ម៉ឺនដុល្លារអាមេរិកថែមទៀត។ ចំពោះគ្រួសារសពជនរងគ្រោះ គឺម្នាក់ៗទទួលបានថវិកា៥ម៉ឺនដុល្លារ និងប្រាក់បន្ថែម១០លានរៀល ទៀត សម្រាប់ធ្វើបុណ្យសព។
ស្ថានភាពនយោបាយ កម្ពុជាបច្ចុប្បន្ននេះ ក្រុមប្រឆាំង បានញែកវណ្ណៈក្នុងសង្គមដែលបំណងអោយប្រជាជនមានការឈឺចាប់វណ្ណៈ និងមានកំហឹងវណ្ណៈ តាមសកម្មភា អុចអាលបង្កើតទំនាស់ចិញ្ចឹម ទំនាស់ បង្កើតបញ្ហា ចិញ្ចឹមបញ្ហា ជាដើម ។
គ្រាប់បែកបំផ្ទុះនេះពុំអាចបំផ្ទុះបានឡើយក្នុងសង្គមកម្ពុជា ដោយ សារ << វប្បធម៌ចែករំលែក និងញើសរបស់ សម្តេចតេជោ ហ៊ុន សែន >> ដែលគ្រប់កាលទេសៈ សម្តេចពុំដែលរត់ចោលប្រជាជន សម្តេចនៅរួមទុក្ខ និងបង្កើត សេចក្តីសុខជូនប្រជាជន អរគុណសន្តិភាព ៕