ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

យុវជនខ្មែរអ៊ីស្លាមម្នាក់ចាញ់បោកមេខ្យល់យកទៅធ្វើការនៅម៉ាឡេស៊ី  

ភ្នំពេញ៖ យុវជនខ្មែរអ៊ីស្លាមម្នាក់ ដែលត្រូវបានមេខ្យល់បោកយកទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ហើយមិនឲ្យត្រឡប់មកស្រុកខ្មែរវិញ បានទាកទង សុំជួយអន្តរា គមន៍ មកមន្ត្រីជនខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបានត្រឡប់ មកប្រទេសកំណើតវិញ ។

យុវជនរងគ្រោះឈ្មោះវ៉ា ឆេង រស់នៅខេត្តព្រះវិហារ ត្រូវបានគេបោកយកទៅធ្វើការ នៅប្រទេសម៉ាឡេស៊ី  ហើយមិនឲ្យត្រឡប់មកស្រុកខ្មែរវិញ ។

បន្ទាប់ពីបានទទួលព័ត៌មាននេះភ្លាម លោកហេង សួរ រដ្ឋលេខាធិការ ក្រសួងការ ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទាក់់ទងទៅស្ថានទូតខ្មែរ ប្រចាំនៅប្រទេស ម៉ា ឡេស៊ី ដើម្បីស្វែងរកយុវជនរូបនោះ ដែលត្រូវគេបោកនៅប្រទេសម៉ាឡេស៊ីហើយ ។

លោកហេង សួរ រដ្ឋលេខាធិការ បានបញ្ជាក់ប្រាប់សាព័ត៌មាន ដេលីខ្មែរ តាមតេឡេក្រាមថា ខាងស្ថានទូតខ្មែរ នៅម៉ាឡេស៊ីបានទូរស័ព្ទគាត់ហើយ ។ គាត់ជាអ្នកមកពីខេត្តព្រះវិហារ គាត់ទៅម៉ាឡេស៊ីតាមរយះមេខ្យល់ខ្មែរម្នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់ ។

លោកបន្តទៀតថា បច្ចុប្បន្នគាត់មិនស្គាល់អាស័យដ្ឋានរបស់គាត់នៅម៉ាឡេស៊ីទេ។ ប៉ុន្តែគាត់មានហ្វេសប៊ុក ដែលអាចបង្ហាញទីតាំងគាត់កំពុងរស់នៅ ។ ខាងស្ថាន ទូតដឹងតំបន់នោះ ហើយកំពុងទាក់ទងទៅប៉ូលិសម៉ាឡេស៊ីដែលនៅក្បែរនោះ ដើម្បី ជួយកំណត់អាស័យដ្ឋានពិតប្រាកដ។

លោករដ្ឋលេខាធិការ បានបញ្ជាក់ថា រឿងនេះជាករណីទៅខុសច្បាប់ យើងមិនអាចដឹងទូរលេខ ដោយសារគាត់(ជនរងគ្រោះ) ប្រើប្រាស់រូបភាពជាទេសចរ ហើយមិនត្រឡប់មកវិញ ។ តាមការប៉ាន់ស្មាន ប្រទេសម៉ាឡេស៊ី គឺអាចមានការចេញដោយខុសច្បាប់ នេះប្រហែលជា១ករណី ។ ដោយសារការងារនៅម៉ាឡេស៊ីមានប្រាក់បៀវត្សមិនសូវជាខ្ពស់ជាងថៃ ការធ្វើដំណើរវែងជាងថៃ វប្បធម៍ខុសគ្នា។ ដូច្នេះ៤ឆ្នាំចុងក្រោយនេះ ម៉ាឡេស៊ីមិនមែនជាគោលដៅពេញនិយមនោះទេ ៕