ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គណៈកម្មការមូលបត្រកម្ពុជាបង្ហាញពី​​​លទ្ធផលកិច្ចប្រជុំគណៈកម្មការមូលបត្រកម្ពុជាលើកទី ៦០

លោក​​​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំ គ.ម.ក. លើកទី៦០ហើយ​កិច្ចប្រជុំនេះធ្វើ​ឡើង​នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។​​

បន្ទាប់ពីមន្ត្រីជំនាញធ្វើបទបង្ហាញជូនអង្គប្រជុំរួចមក អង្គប្រជុំបានពិភាក្សាផ្លាស់ប្តូរយោបល់ទាំងកម្រិតបច្ចេកទេស និងគោលនយោបាយទៅលើឯកសារ ដែលរៀបចំដោយនាយកដ្ឋានជំនាញនៃ គ.ម.ក.ហើយអង្គប្រជុំបានសម្រេចដូចខាងក្រោម៖

របៀបវារៈទី ១៖ អនុម័តលើសេចក្តីព្រាងប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលសម្រាប់វិនិយោគិនគុណវុឌ្ឍិ។

របៀបវារៈទី ២៖ អនុម័តលើសេចក្តីព្រាងប្រកាសស្តីពីវិសោធនកម្មលើប្រកាសលេខ០០៤/១៥ គ.ម.ក. ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងការជួញដូរឧបករណ៍និស្សន្ទ។

របៀបវារៈទី ៣៖ អនុម័តដោយផ្តល់ការអនុញ្ញាតជាគោលការណ៍លើការស្នើសុំអាជ្ញាបណ្ណក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនប៊ី ខេភីថល ភីអិលស៊ី (Bee Capital Plc.) និងការស្នើសុំការអនុញ្ញាតធ្វើជាក្រុមហ៊ុនចែកចាយលក់មូលបត្ររបស់ក្រុមហ៊ុនហ្គោលដេន ហ្វ័រឈូន (ខេមបូឌា) ស៊ីឃ្យួរឹធី ភីអិលស៊ី (Golden Fortune (Cambodia) Securities Plc.)។

របៀបវារៈទី ៤៖ អនុម័តដោយផ្តល់ការអនុញ្ញាតជាគោលការណ៍លើការស្នើសុំអាជ្ញាបណ្ណក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសរបស់ក្រុមហ៊ុនអហ្វស័រ ខាប់ភីថល ត្រាសធី ឯ.ក (Offshore Capital Trustee Co., Ltd.), ក្រុមហ៊ុនយ័នហាន ត្រាស អ៊ិនវេសម៉ិន ឯ.ក (Yuanhan Trust Investment Co., Ltd.), ក្រុមហ៊ុនព្រីនស៍ ត្រាស់ ឯ.ក (Prince Trust Co., Ltd.) និងក្រុមហ៊ុនជីស៊ីស៊ីធី ឯ.ក (GCCT Co., Ltd.)។

របៀបវារៈទី ៥៖ អនុម័តដោយផ្តល់ការអនុញ្ញាតជាគោលការណ៍លើការស្នើសុំអាជ្ញាបណ្ណក្រុមហ៊ុនគ្រប់គ្រងមូលនិធិរបស់ក្រុមហ៊ុនអេ.យូ រីត ឯ.ក (A.U Reits Co., Ltd.), ក្រុមហ៊ុនអាន ឃែភីថល ឯ.ក (Ants Capital Co., Ltd), ក្រុមហ៊ុនអាយអេស4ខេអេច អេសិត មេនេចម៉ិន ម.ក (IS4KH Asset Management Plc.) និងក្រុមហ៊ុនប៊ែល រ៉ូដ ឃែភីថល មេនេចម៉ិន (ខេមបូឌា) ឯ.ក (Belt Road Capital Management (Cambodia) Co., Ltd.)។
របៀបវារៈទី ៦៖ អនុម័តដោយផ្តល់ការអនុញ្ញាតជាគោលការណ៍លើការស្នើសុំអាជ្ញាបណ្ណឈ្មួញជើងសាឧបករណ៍និស្សន្ទរបស់ក្រុមហ៊ុនអេសធី ម៉ាឃីត ឯ.ក (Stmarket Company Limited), ក្រុមហ៊ុនកូម៉ូ ធី ឯ.ក (Commo T Co., Ltd.) និងក្រុមហ៊ុនយូនីវើសល ឌីរីវេធីវ អ៊ិកឆេន ឯ.ក (Universal Derivatives Exchange Co., Ltd.)។

របៀបវារៈទី ៧៖ អនុម័តដោយផ្តល់ការអនុញ្ញាតជាគោលការណ៍លើការស្នើសុំការទទួលស្គាល់មេធាវីផ្តល់សេវាក្នុងវិស័យមូលបត្ររបស់ក្រុមមេធាវី ស្កាយ និងសហការី។