ភ្នំពេញ៖ លោក ហេង សុខ គង់ រដ្ឋលេ ខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់នៅព្រឹកថ្ងៃទី២៣ មេសា ឆ្នាំ២០២០ នាទីស្តីការគណះរដ្ឋមន្រ្តីថា ក្នុងរយះពេលត្រីមាសទីមួយឆ្នាំ២០២០នេះ មាន ការស្នេីសុំបង្កេីតរោងចក្រថ្មីចំនួន៧៧ រោងចក្រនៅកម្ពុជានេះ ដែលនេះគឺជាការឆ្លុះបញ្ចាំងអោយឃេីញពីការជឿជាក់របស់អ្នកវិនិយោគលេីការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា។
លោក ហេង សុខគង់ គូសបញ្ជាក់ទៀតថា ទន្ទឹមនឹងការស្នេីសុំបង្កេីតរោងចក្រថ្មីយ៉ាងនេះក្តី ក៏យេីងឃេីញថាមានរោងចក្រចំនួន៦ផងដែរ ដែលបានស្នេីសុំបិទនៅកម្ពុជា ស្របពេលដែលកម្ពុជាក៏ដូចនៅលេីពិភពលោកបាននឹងកំពុងប្រឈមនឹងជំងឺកូវីដ១៩ ដែលធ្វេីអោយរោងចក្រមួយចំនួនបង្ខចិត្តបិទ ឬព្យួរការងារកម្មករក្រោមហេតុផលខ្វះវត្ថុធាតុដេីមដេីម្បីផលិត។
តែសម្រាប់ការបិទរោងចក្រនៅកម្ពុជានេះ គឺក្រសួងយល់ឃេីញថាប្រហែលជា រោងចក្រទាំងនោះប្រឈមមុខនឹងបញ្ហាក្ស័យធុន ឬបញ្ហាមួយចំនួនផ្សេងទៀតដែលបង្ខអោយថៅរោងចក្រសម្រេចចិត្តបិទ។
លោក ហេង សុខគង់ បន្តថា« វាមោទនះភាពណាស់សម្រាប់កម្ពុជាក្នុងកាលះទេសះនៃវិបត្តិសកលនៃជំងឺកូវីដ១៩ មានការស្នេីសុំបង្កេីតរោងចក្រថ្មីចំនួន៧៧» ។
លោកថ្លែងថា «ប្រទេសមួយចំនួនបានបិទរោង ចក្រដោយសារតែបញ្ហាខ្វះវត្ថុធាតុដេីមដេីម្បីផលិតដែលធ្វេីអោយប្រទេសទាំងនោះ បង្ខំចិត្តបិទតែម្តង។ ដោយឡែកសម្រាប់កម្ពុជាក្រោមកិច្ចសហការយ៉ាងខ្លាំងក្លាពីសំណាក់មិត្តចិន កម្ពុជាបានទទួលនូវវត្ថុធាតុដេីមដេីម្បីបម្រេីដល់សង្វាក់ផលិតកម្មនៅកម្ពុជា ជៀសវាងការខ្វះវត្ថុធាតុដេីមសម្រាប់ផលិត»។
នៅពេលដែលកម្ពុជាខ្វះខាតវត្ថុធាតុដេីមដេីម្បីផលិត ក្នុងកាលះទេសះនៃការកេីតឡេីងនូវជម្ងឺកូវីដ១៩ ជា លក្ខណះជាសកលនេះ។ ចិនបានផ្តល់មកកម្ពុជានូវវត្ថុធាតុដេីម ដល់កម្ពុជាសម្រាប់បំពេញសង្វាក់ផលិតកម្មនៅកម្ពុជាមុនគេបំផុតលេីពិភពលោកបេីទោះបីជាវា មិនទាន់គ្រប់គ្រាន់ក៏ដោយ៕
ដោយ៖សំរិត