ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឪពុកមាលោក គីម ជុងអ៊ុន ទំនងអាចជាអ្នកស្នងតំណែងនៅកូរ៉េខាងជើង

ប្រព័ន្ធផ្សព្វផ្សាយ The Straits Times បានចុះផ្សាយថា ឪពុកមារបស់លោក គីម ជុងអ៊ុន គឺលោក គីម ប្យុង អ៊ីល អាចជាអ្នកស្នងតំណែងជាមួយមេដឹកនាំកំពូលកូរ៉េខាងជើងជំនួសលោក គីម ជុងអ៊ុន ប្រសិនបើលោក គីម ជុងអ៊ុន មានបញ្ហាសុខភាពធ្ងន់ធ្ងររហូតដល់គ្មានសមត្ថភាពដឹកនាំប្រទេស ឬលោក គីម ជុងអ៊ុន បានបាត់បង់ជីវិត។

លោក គីម ប្យុង អ៊ីល អាយុ៦៥ឆ្នាំ គឺជាអ្នករស់រានមានជីវិតចុងក្រោយ ដែលគេស្គាល់ថា ជាកូនប្រុសរបស់បិតាស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង ហើយឪពុកមារបស់លោក គីម ជុងអ៊ុន រូបនេះ បានលេចមុខចេញជាសាធារណៈសាជាថ្មី ខណៈដែលលេចលឺដំណឹងពីសុខភាពធ្ងន់ធ្ងររបស់លោក គីម ជុងអ៊ុន។

សូមបញ្ជាក់ជូនថា ខណៈដែលមានពាក្យចចាមអារ៉ាមពីស្ថានភាពសុខភាពធ្ងន់ធ្ងររបស់លោក គីម ជុងអ៊ុន មតិជាច្រើនបានលើកឡើងថា លោកស្រី គីម យ៉ូចុង ដែលជាប្អូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុន អាចជាអ្នកស្នងតំណែងរបស់លោក គីម ជុងអ៊ុន ជាមេដឹកនាំកំពូលកូរ៉េខាងជើង៕