ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នឹងធ្លាក់ចុះទៅក្នុងកម្រិតទាបបំផុតនៅឆ្នាំនេះ

ការិយាល័យថវិកាសភារបស់សហរដ្ឋអាមេរិក បានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចមួយនេះ នឹងធ្លាក់ចុះទៅក្នុងកម្រិតទាបបំផុតនៅឆ្នាំ២០២០នេះ ដែលជាការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចមិនធ្លាប់មានក្នុងរយៈពេល១១ឆ្នាំកន្លងមកនេះ ដែលនេះបើតាមការចុះផ្សាយរបស់ NHK World-Japan ។
ប្រភពដដែលបានបន្តថា ការប៉ាន់ប្រមាណនេះគឺផ្អែកទៅលើទិន្នន័យចុងក្រោយដែលបង្ហាញថា ផលិតផលសរុបក្នុងស្រុករបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ៤.៨%កាលពីត្រីមាសទី០១ឆ្នាំនេះ គឺនៅចន្លោះពីខែមករាដល់ខែមីនា ឆ្នាំ២០២០នេះ ។
ក្នុងរយៈពេលដូចគ្នានេះ ការវិនិយោគផ្នែកអាជីវកម្មនៅសហរដ្ឋអាមេរិក ក៏បានធ្លាក់ចុះ៨.៦%ផងដែរ ខណៈដែលការនាំចេញបានធ្លាក់ចុះ៨​.៧% ហើយផលិតផលសរុបក្នុងស្រុករបស់សហរដ្ឋអាមេរិកនៅត្រីមាសទី០២នេះ អាចនឹងធ្លាក់ចុះរហូតដល់៤០% ដែលជាការធ្លាក់ចុះទៅក្នុងកម្រិត​ទាបបំផុតចាប់តាំងពីឆ្នាំ១៩៤៧កន្លងមក ៕