ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទនិង​គ្រឿង​បន្សំ​កាបូបតម្លៃ៦,៦លានដុល្លារជិតដំណើរការនៅស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ

(ភ្នំពេញ​)៖ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC​) កាលពី​ថ្ងៃទី០៩ ខែមិថុនានេះ បាន​សម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ ជូន​ក្រុមហ៊ុន PRINTX GP (CAMBODIA​) FACTORY CO​., LTD​ បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ និង​គ្រឿង​បន្សំ​កាបូប ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៥១ ក្នុង​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ។

គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC​) បញ្ជាក់​ថា តប​តាម​សំណើសុំ​វិនិយោគ អាជ្ញាធរ​បានសម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ ជូន​ដល់​ក្រុមហ៊ុន PRINTX GP (CAMBODIA​) FACTORY CO​., LTD​ ដែល​មាន​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ និង​គ្រឿង​បន្សំ​កាបូប ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៥១ ភូមិ​ត្រពាំងផ្លុង ឃុំ​ដំណាក់រាំង ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺមាន​ទុន​វិនិយោគ​ប្រមាណ ៦,៦លាន​ដុល្លារ​អាមេរិកនិង​អាចប​ង្កើត​ការ​ងារ​បាន​ចំនួន១,៤១៤កន្លែង​៕