ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អភិបាលខេត្តកំពតថា៖ ក្រុងកំពត ត្រូវតែស្អាតឲ្យសមជាទីក្រុងគំរូនៅអាស៊ាន

កំពត៖ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត នៅព្រឹកថ្ងៃពុធ ទី១០ ខែមិថុនាឆ្នាំ២០២០ បានអញ្ជើញជាអធិបតីភាពក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២០ ក្រោមប្រធានបទ “អភិរក្សជីវៈចម្រុះដើម្បីយើងទាំងអស់គ្នា” ។

លោក ជាវ តាយ អភិបាលខេត្ត បានមានប្រសាសន៍ថា ទិវាបរិស្ថានពិភពលោក ៥មិថុនា ដើម្បីបំផុសចលនា អប់រំប្រជាពលរដ្ឋ សិស្ស និស្សិត ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងអាជីវករឲ្យចូលរួមក្នុងចលនាកិច្ចគាំពារបរិស្ថាន ដើម្បីធានានូវគុណភាព និងលើកកម្ពស់ សោភណ្ឌភាពទីក្រុងសំដៅឲ្យបានបរិស្ថានល្អ ខ្យល់បរិសុទ្ធ និងទេសភាពស្រស់ត្រកាល គាំទ្រដល់ការអភិវឌ្ឍអេកូទេសចរណ៍ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា “អភិរក្សជីវៈចម្រុះយដើម្បីយើងទាំងអស់គ្នា” គឺយើងគ្រប់គ្នាត្រូវយល់ដឹង និងចូលរួមយ៉ាងសកម្មក្នុងកិច្ចគាំពារបរិស្ថាន និងបង្ហាញពីទឹកចិត្តស្រលាញ់បរិស្ថាន ស្រលាញ់ជីវៈចម្រុះ ដែលជាប្រភពអាហាររបស់យើងទាំងអស់គ្នា។

អភិបាលខេត្តកំពត បានអំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្រុង ស្រុក ឃុំ សង្កាត់ និងវិស័យឯកជន នៅទូទាំងខេត្ត ត្រូវចូលរួមថែរក្សាសោភណ្ឌភាព អនាម័យនៅតាមទីសាធារណៈឲ្យមានសភាព ស្រស់ស្អាត សាកសមជាខេត្តទេសចរណ៍ទំនើបមួយពិសេសក្នុងក្រុងកំពត ត្រូវតែស្អាតឲ្យសមជាទីក្រុងគំរូនៅអាស៊ាន ដោយភ្ជាប់នឹងការអភិវឌ្ឍដោយចិរភាព៕