ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មនុស្សអត់ការងារធ្វើនៅសហរដ្ឋអាមេរិក បានកើនឡើងជាង២០លាននាក់

អត្រាគ្មានការងារធ្វើនៅសហរដ្ឋអាមេរិក បានធ្លាក់ចុះបន្តិចវិញហើយ កាលពីខែឧសភា មកនៅ ១៣.៣ភាគរយ ពីអត្រាគ្មានការងារធ្វើ១៤.៧ភាគរយកាលពីខែមេសា ដែលជាអត្រាគ្មានការងារធ្វើខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៣៩កន្លងទៅ ។ នេះបើតាមការចុះផ្សាយរបស់ Trading Economics ។

ក្រុមសេដ្ឋវិទូនៅប្រទេសមហាអំណាចមួយនេះ បានឲ្យដឹងថា មូលហេតុដែលនាំឲ្យអត្រាគ្មានការងារធ្វើកើនឡើងខ្ពស់បែបនេះ គឺដោយសារការឆ្លងរាលដាលវីរុសកូវីដ-១៩ ដែលនាំឲ្យប្រមុខដឹកនាំរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក សម្រេចចិត្តបិទប្រទេស ។

បច្ចុប្បន្ននេះ មនុស្សអត់ការងារធ្វើនៅសហរដ្ឋអាមេរិក បានកើនឡើងដល់ជាង២០លាននាក់ ហើយនៅប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក ក៏មានកំណើននៃអត្រាគ្មានការងារធ្វើខ្ពស់ដែរ ដោយសារតែការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ៕