ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជំរុញឲ្យប្រជាសហគមន៍បង្កើនការចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំដុះបន្លែផ្លែឈើ តាមតម្រូវការទីផ្សារក្នុងស្រុក

រតនគិរី៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការីបានចុះផ្សព្វផ្សាយគោលការណ៍ឥណទាន និងនិតីវិធីទទួលបានឥណទាន ក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ចំនួន ៥០លានដុល្លារអាមេរិក នៅខេត្តរតនគិរី ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ។

លោកកៅ ថាច បានមានប្រសាសន៍ថា​ ដើម្បីឲ្យបងប្អូនប្រជាសហគមន៍ខេត្តរតនគិរី មានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែ​សង្វាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញការនាំចេញ និងកាត់បន្ថយការនាំចូលពីប្រទេសជិតខាង ។

លោកអគ្គនាយកបានបញ្ជាក់ថា ក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងបងប្អូនប្រជាសហគមន៍ ត្រូវបង្កើនការចញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំដុះបន្លែផ្លែឈើ តាមតម្រូវការទីផ្សារក្នុងស្រុក។ ទោះបីក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួនកើតចេញពីជំងឺឆ្លងកូវីដ-១៩ និងបញ្ហា EBA។

នៅក្នុងឱកាសផ្សព្វផ្សាយគោលការណ៍ឥណទាន និងនិតីវិធីទទួលបានឥណទាន មានការអញ្ជើញចូលរួម និងមានវត្តមានលោក យឹម ផែន អភិបាលរងខេត្ត និងប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្តជាច្រើនរូប ៕