ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទីផ្សារអាហារប្រណិតសកលរងផលប៉ះពាល់ខ្លាំងដោយសារវីរុសកូវីដ-១៩

ប្រព័ន្ធផ្សព្វផ្សាយ Jakarta Post បានចុះផ្សាយថា ទីផ្សារលក់អាហារប្រណិតនៅជុំវិញពិភពលោក បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងចាប់តាំងពីដើមឆ្នាំ២០២០ ដោយសារតម្រូវការរបស់អតិថិជនធ្លាក់ចុះខ្លាំង និងដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ នៅជុំវិញពិភពលោក ។

ទីផ្សារលក់អាហារប្រណិតដែលកំពុងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺនៅប្រទេសជប៉ុន ដូចជាម្ហូបសាច់គោស្រស់ (wagyu beef) ត្រីធ្យូណាភ្លូហ្វ៊ីន (Bluefin) និងត្រីប្រឡាក់គ្រឿងជាដើម ។

នៅប្រទេសជប៉ុនដដែល អាហារប្រណិតនៅតាមភោជនីយដ្ឋាននានា ត្រូវបានលក់បញ្ចុះតម្លៃ ៣០ ភាគរយកាលពីដើមឆ្នាំនេះ និងបញ្ចុះតម្លៃបន្ថែម៤០ភាគរយទៀតចាប់តាំងពីខែឧសភា ប៉ុន្តែនៅតែមិនមានអតិថិជនច្រើន ដោយសារប្រជាពលរដ្ឋនៅតែមានក្តីបារម្ភពីការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ៕