ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុនហ៊ួវ៉េ Huawei បង្ហាញពីសក្ដានុពលទីផ្សារពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបការសម្ដែងការគួរសម  ជាមួយលោក យ៉ៅ យូយ៉ា (Yao Yuya) នាយកប្រតិបត្តិក្រុមហ៊ុនហ៊ួវ៉េ(Huawei Cambodia)កម្ពុជា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។

លោក យ៉ៅ យូយ៉ា បានឲ្យដឹងពីប្រវត្តិនៃប្រតិបត្តិការរបស់ក្រុមហ៊ុននៅកម្ពុជា ក៏ដូចជាពីផលិតផល និងសេវានានាដែលផ្ដល់ ដោយក្រុមហ៊ុនហ៊ួវ៉េ រួមមានហេដ្ឋារចនាសម្ព័ន្ធថាមពល បណ្ដាញប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ និងសេវាឌីជីថលផ្សេងៗទៀត និងពីការងារមួយចំនួនដែលក្រុមហ៊ុនហ៊ួវ៉េ កំពុងតែអនុវត្តជាមួយរដ្ឋាភិបាលកម្ពុជាផងដែរ។

លោករដ្ឋមន្ត្រីប៉ាន សូរស័ក្ដិ បានជម្រាបជូនពីវឌ្ឍនភាពទាក់ទងនឹងវិស័យបច្ចេកវិទ្យាមួយចំនួន ដែលក្រសួងពាណិជ្ជកម្ម កំពុងតែអនុវត្តរួមមាន ការរៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់អនុវត្តច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការរៀបចំបញ្ចប់យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងត្រៀមរៀបចំគម្រោងថ្មីមួយដែលផ្ដោតលើការជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកជាលក្ខណៈអាជីវកម្ម និងអាជីវកម្ម សម្រាប់ពាណិជ្ជកម្មឆ្លងព្រំដែន និងសម្រាប់ទីផ្សារក្នុងស្រុក។

លោករដ្ឋមន្ត្រី បានស្នើសុំឲ្យក្រុមហ៊ុនហ៊ួវ៉េ ជួយអំពាវនាវ និងជ្រោមជ្រែងឲ្យមានការវិនិយោគពីក្រុមហ៊ុនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកពីក្រៅប្រទេស ដើម្បីបង្ហាញពីសក្ដានុពលនៃទីផ្សារពាណិជ្ជ កម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលបានប្រកាសដាក់ឲ្យប្រើប្រាស់កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ ៕