លិខិតមិត្តអ្នកអាន៖ ដេលីខ្មែរ
ខេត្តឧត្ដរមានជ័យ៖ មេឈ្មួញជើងខ្លាំងឈ្មោះចែ មុំ ចែ ធីដឹកជព្ជួានសិប្បកែឆ្នៃទ្វា បង្អួច អត់ច្បាប់ រាល់យប់ចេញពីខេត្តព្រះវិហារ ឆ្លង់កាត់ស្រុកត្រពាំងប្រាសាទ ស្រុកអន្លង់វែងនិងស្រុក បន្ទាយអំពិល ឆ្ពោះទៅខេត្តបន្ទាយមានជ័យយ៉ាងរលូន មិនឃើញមន្រ្តីអាជ្ញាធរ មានសម្ថតិច្ច សង្កាត់ ផ្នែករដ្ឋបាលព្រៃឈើធ្វើការបង្រ្កាប មានតែអ្នកហែរហមចាំមើលផ្លូវប៉ុណ្ណោះ។
បើយោងតាមប្រភពៈពីសម្ថតកិច្ចម្នាក់ប្រចាំការនៅស្រុកអន្លង់វែងបានលួចខ្សិបដាក់ត្រចៀកអ្នកសារព័ត៍មានដឹងថា ជារាល់យប់មានមេឈ្មួញជាច្រើនបានធ្វើសកម្មភាពដឹកជព្ជួានសិប្បកម្មកែឆ្នៃទ្វា បង្អួចអត់ច្បាប់ តាមរថយន្ត វីគោ នីសាន់ ណាវ៉ារ៉ា រថយន្តសាំយ៉ុង មកពីខេត្តព្រះវិហារ ឆ្លងកាត់បីស្រុកទៅយ៉ាងរលូន និងមានមន្រ្តីសម្ថតកិច្ចជាអ្នកមើលផ្លូវអោយក្រុមឈ្មួញរកស៊ីដឹកជព្ជួានបទល្មើសឈើអត់ច្បាប់ទៀតផង។
ប្រភពៈដដែលបានបន្តថា តាំងពីបាត់មុខមេឈ្មួញជើងខ្លាំងឈ្មោះចែញ៉ាញមួយរយៈ ពេលនេះឡើងកូដ មេឈ្មួញឈ្មោះចែ មុំ និងចែ ធី វិញម្ដងដែលដឹកជព្ជួានសិប្បកម្មកែឆ្នៃទ្វា បង្អួច អត់ច្បាប់កក្រើកខេត្តឧត្ដរមានជ័យ ។
ចាំមើលថា លោក អ៊ឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យ ដែលអះអាងថា ខ្លួនមិនដែលមានការពាក់ពន្ធ័ ឃុបឃិតយកលុយពីបទល្មើសនោះ .! នឹងមានវិធានការបែបណា.?ចំពោះក្រុមឈ្មួញប្រព្រិត្តបទល្មើសឈើខុសច្បាប់និង សិប្បកម្មកែឆ្នៃអត់ច្បាប់។
លើសពីនេះ លោក អ៊ឹម សៅវរិទ្ធ ដែលដាក់កូនចៅ តាមគោលដៅ តាមតំបន់ តាមស្រុក មានសង្កាត់ ផ្នែក យកមកអោយឈជើងដើម្បីបង្រ្កាបបទល្មើសឈើទៅណាបាត់អស់ហើយ បានជាក្រុមឈ្មួញដឹកជព្ជួានឈើកក្រើកទឹកកក្រើកដីមិនមានអ្នកបង្រ្កាប៕