បន្ទាប់ពីភាគីកម្ពុជា និងចិនបានពិធីចុះ ហត្ថលេខាលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូត គាម អនាម័យសម្រាប់ការនាំ ចេញ ផ្លែ ស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋ ប្រទេស ចិន” រវាងក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទកម្ពុជា និងអគ្គរដ្ឋបាលគយចិន កាលពី ដើមខែមិថុនា ឆ្នាំ២០២០កន្លងមកកម្ពុជានឹងបន្ដនាំចេញផលិតផលមៀនប៉ៃលិន ម្រេច ក្រូចថ្លុង ធុរ៉េន ទឹកមាត់ត្រចៀកកាំ និងផលិតផលមួយចំនួនទៀត ដែលមានសក្ដានុពល ហើយ អាច ចាប់ ផ្តើមធ្វើការនាំ ចេញនា ពេលឆាប់ៗខាងមុខ បន្ទាប់ពីផ្លែស្វាយស្រស់នោះ។
លោកវេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ផ្លែមៀនប៉ៃលិននេះ គឺមានលក្ខណៈ ល្អ ជាងស្វាយក្នុងចំណោមផលិតផលផ្លែឈើ ទាំងអស់ ក្នុងនោះមានតែផ្លែស្វាយ និងផ្លែ ស្រកានាគទេដែលចម្រូងចម្រាស់ច្រើនជាងគេ។
លោកបានបន្ដថា មៀនប៉ៃលិន ឬ តាង៉ែន នេះ ជាផលិតផលមួយមិនតឹងតែងសម្រាប់ការនាំចេញ ហើយ លោកសង្ឃឹមថា នឹងអាចទទួលការគាំទ្រពីមហាមិត្តចិន សម្រាប់ការនាំចេញក្នុងពេលដ៏ខ្លីខាងមុខ។
លោករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា “កាលពីមុនយើងមានទីផ្សារនៅថៃ តែ ពេល ណាថៃ គេពេញចិត្តទើបគេបើកឱ្យនាំចូលទៅ ពេលណាគេមិនពេញចិត្តគេបិទទៅនេះ ជាបញ្ហា ប្រឈម។ ក្នុងនោះផ្ទៃដីដាំដុះ រហូតដល់ ជាង១០០ពាន់ហិកតា ផលិតផលកើនពី៨០ ពាន់តោន ទៅ៨ម៉ឺនតោន ឬ១០ម៉ឺនតោនក្នុង មួយឆ្នាំៗ។”
លោកក៏បានបញ្ជាក់ថា ទាក់ទងមៀនប៉ៃលិន ឬអាចហៅកាត់ថា តាង៉ែនៗ នេះ គឺជាដំណាំមួយស្រដៀងស្វាយដែរ ដោយយើងពិនិត្យឃើញថា ការចាប់ផ្តើមដាំតាង៉ែន នៅ ខេត្តបៃលិននិងខេត្តបាត់ដំបងដែលជាខេត្តមួយទទួលភ្នក់ភ្លើងសង្រ្គាមជាច្រើន ក្រោយ ធ្វើសមាហរណកម្មកាលពីឆ្នាំ២០០៨មក ប្រជាជនក្នុងខេត្ដទាំងពីរចាប់ផ្តើមដាំពោត ដាំតា ង៉ែន និងកសិផលដទៃទៀតដើម្បីបម្រើតម្រូវការទីផ្សារ។
ចំណោមខេត្តទាំងអស់មានតែខេត្តប៉ៃលិនទេដែលដាំដំណាំតាង៉ែនច្រើនជាងគេ។ បើតាមការកត់សម្គាល់ឃើញថា បច្ចុប្បន្ន ដំណាំតាង៉ែនបានរីករាលដាលរហូតដល់ខេត្តព្រះវិហារ ខេត្ត កំពង់ ចាម និងបណ្តាខេត្តមួយចំនួនទៀតរហូតដល់ខេត្តរតនគិរី។
រដ្ឋមន្រ្ដី បាន លើកឡើងថា តាមការវាយតម្លៃរបស់យើង ក្នុងចំណោមផ្លែឈើជាច្រើន តាង៉ែនក៏មាន ការរីក លូតលាស់បានធំធេង ដែលបច្ចុប្បន្នយើងអាចសន្និដ្ឋានបានថា ជាង១០០ពាន់ ហិកតា ហើយនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះលទ្ធផលកើនឡើងដល់ ៨៨០ ពាន់តោន កំពុងប្រឈមទីផ្សារ។
ទាក់ទនងនឹងការនាំចេញផលិតផលរបស់កម្ពុជា ទៅកាន់ ទីផ្សារប្រទេសចិននេះដែរ លោក វេង សាខុន បានបញ្ជាក់បន្ថែមថា ផលិតផលផ្លែឈើ យើងមិនអាច សុំទាំង អស់ បាននោះទេ ត្រូវធ្វើម្តងមួយៗ បន្ទាប់ពីផ្លែចេក ផ្លែស្វាយ បន្ទាប់ មកផ្លែតាង៉ែន ឬមៀនប៉ៃលិន ទឹកមាត់ត្រចៀកកាំ និងផ្លែស្រកានាគជាដើម។ “អាទីផ្សារ នេះជាភារកិច្ចរបស់ក្រសួងពាណិជ្ជកម្មទេ ប៉ុន្តែខ្ញុំមើលទៅវាប្រឈមលំបាកខ្លាំង ពេកត្រូវ តែស្ទុះស្ទាជួយពួកគាត់ប្រឹងប្រែងលើបញ្ហាហ្នឹង។ ខ្ញុំគិតថាអាស្រ័យលើបរិមាណនាំចេញ ឥឡូវផលិតផលកើនពី៨ម៉ឺនតោន ទៅ១០ម៉ឺនតោន”។
លោកចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានលើកឡើងអំពីស្ថានភាព ភូមិ សាស្រ្ត រដ្ឋបាល និងការងារកសិកម្ម ជាពិសេស កសិផលជាច្រើនប្រភេទដែលខេត្ត ប៉ៃលិន មានលទ្ធភាពផលិតបានក្នុងនោះមាន ពោត ក្រហម ដំឡូងមី សណ្តែកសៀង មៀនប៉ៃលិន មៀនក្រអូប ស្វាយ ក្រូចពោធិសាត់ សាវម៉ាវ ទុរេន ខ្នុរ ទៀប ត្របែក និងកៅស៊ូ លើផ្ទៃ ដីសរុប ៦៩,២៤៦ហិកតា។
លោក អភិបាល ខេត្តក៏បានរំលេចពីបញ្ហានៃការនាំចេញ កសិ ផល របស់ខេត្តទៅកាន់ទីផ្សារថៃមានដំឡូងមី ពោត ក្រហម និងមៀនប៉ៃលិន កំពុងកកស្ទះ ដោយសាររបាំងបច្ចេកទេសនៃប្រទេសនាំចូល។
អភិបាលបានបន្ថែមថា បច្ចុប្បន្ន ខេត្តក៏ដូចជាវិនិយោគិនខ្វះទុនសម្រាប់សាងសង់រោងចក្រកែច្នៃជាផលិតផលសម្រេច រោង សម្ងួត វេចខ្ចប់ និងឃ្លាំងស្តុក។ល។ ដែលកិច្ចការនេះទាមទារ ការវិនិយោគ ដើម្បីជួយ ជំរុញ កសិផលរបស់ខេត្តមានទីផ្សារទាំងផលិតផលស្រស់ និងកែច្នៃ។