រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក បានប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន១៦០០លានដុល្លារដល់ក្រុមហ៊ុន Novavax Inc ដើម្បីសាកល្បង និងផលិតវ៉ាក់សាំងការពារវីរុសកូវីដ-១៩ ដ៏មានប្រសិទ្ធភាពសម្រាប់សហរដ្ឋអាមេរិក នេះបើតាម The Jakarta Post ដែលបានចុះផ្សាយនៅថ្ងៃពុធ ទី៨ ខែកក្កដានេះ ។
ប្រភពដដែលបានបន្តថា តាមការរំពឹងទុក ក្រុមហ៊ុន Novavax Inc ដែលមានទីតាំងនៅរដ្ឋម៉ារីលែន សហរដ្ឋអាមេរិក នឹងផលិតបានវ៉ាក់សាំងប្រមាណ១០០លានដូស នៅខែមករា ឆ្នាំ២០២១ខាងមុខសម្រាប់សហរដ្ឋអាមេរិក ។
សេចក្តីប្រកាសផ្តល់ប្រាក់រង្វាន់១៦០០ដុល្លារនេះ ត្រូវបានធ្វើឡើងដោយក្រសួងសុខាភិបាល និងប្រជាសេវា ក្នុងក្តីសង្ឃឹមថា សហរដ្ឋអាមេរិកនឹងមានវ៉ាក់សាំងការពារវីរុសកូវីដ-១៩ មុនគេនៅលើពិភពលោក ហើយប្រទេសដទៃទៀត អាចនឹងស្នើសុំទិញវ៉ាក់សាំងនេះពីអាមេរិកនៅពេលក្រោយ ៕