ក្រសួងការពារជាតិរបស់ប្រទេសជប៉ុន បានប្រកាសមិនបញ្ជូននាវាចម្បាំងរបស់ខ្លួន រួមទាំងនាវាដឹកឧទ្ធម្ភាគចក្រ Izumo ទៅចូលរួមក្នុងលំហាត់សមយោធាជាមួយប្រទេសកូរ៉េខាងត្បូង និងប្រទេសមួយចំនួនទៀតនៅអាស៊ីនោះទេ ។
សេចក្តីប្រកាសរបស់ក្រសួងការពារជាតិជប៉ុន ត្រូវបានធ្វើឡើងក្រោយពីកូរ៉េខាងត្បូង បានរៀបចំឲ្យមានលំហាត់សមយោធាមួយនៅខែមេសា ឆ្នាំ២០១៩នេះ ដោយមានការចូលរួមពីកងកម្លាំងយោធា និងគ្រឿងយុទ្ធោបករណ៍ពីកូរ៉េខាងត្បូង សិង្ហបុរី ជប៉ុន និងប្រទេសនៅតំបន់អាស៊ីផ្សេងទៀតចូលរួម ។
ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា ជប៉ុនក៏ចូលរួមក្នុងលំហាត់សមយោធារួមគ្នានៅខែមេសាខាងមុខនេះដែរ ប៉ុន្តែជប៉ុននឹងចូលរួមនៅផ្នែកណាមួយ ដោយមិនមែនជាប្រភេទនាវាចម្បាំងនោះទេ ៕