ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កងកំលាំងមួកខៀវ៧១នាក់បន្តធ្វើចត្តាឡឺស័កនៅសកលវិទ្យាល័យបុរី១០០ខ្នងខណ្ឌសែនសុខរាជធានីភ្នំពេញ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជា អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានចុះមកពិនិត្យ កងកម្លាំងមួកខៀវ ៧១នាក់ មកបន្តធ្វើចត្តាឡីស័កនៅវិទ្យាល័យបុរី១០០ខ្នង ខណ្ឌសែនសុខក រាជធានីភ្នំពេញ។
លោក សែម សុវណ្ណនី បានអរគុណដល់សម្តេចតេជោ ហ៊ុន សែន និង លោក​​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលមានចក្ខុវិស័យវែងឆ្ងាយ មានមន្ទីរពេទ្យដើម្បីព្យាបាលអ្នកជំងឺកូវិដ១៩ និងបានរៀបចំទីតាំងចត្តាឡីស័ក នៅតាមសាលារៀននានានៅទូទាំងប្រទេស សម្រាប់បងប្អូនប្រជាពលរដ្ឋ ពលករ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងជនបរទេសគ្រប់រូប ចូលមកកម្ពុជា ក្នុងបំណងប្រយុទ្ធប្រឆាំងការឆ្លងរីក​រាល​ដាលមេរោគកូវិដ១៩។
ជាក់ស្តែង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ កម្លាំងមួកខៀវកម្ពុជា ៧១នាក់ មកបន្តធ្វើចត្តាឡីស័ក នៅវិទ្យាល័យហ៊ុនសែនបុរី១០០ខ្នង ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ឯកឧត្តម សែម សុវណ្ណនី បានអញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់កម្លាំងទាំងអស់ កំពុងធ្វើចត្តា​ឡីស័ក។
លោក អគ្គនាយក បានធ្វើការលើកទឹកចិត្តដល់កងកម្លាំងមួកខៀវទាំងអស់ ត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ចូលរួមប្រយុទ្ធប្រឆាំងនៃការឆ្លងរីករាលនៃមេ រោគកូវិដ១៩ ស្របតាមអនុសាសន៍ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងអនុវត្តតាមវិធាន ក្រសួងសុខាភិបាលកម្ពុជា បាន ដាក់ចេញ និងកម្លាំងត្រូវមានស្មារតីរឹងមាំ។
លោកបញ្ជាក់ថា ក្រុមការងារ មជ្ឈមណ្ឌលជាតិរក្សានឹងបន្តចុះសួរសុខទុក្ខជាបន្តបន្ទាប់ និងលើកទឹកដល់កម្លាំងមួកខៀវកំពុងធ្វើចត្តាឡីស័ក។
កម្លាំងមួកខៀវកម្ពុជា កំពុងធ្វើចត្តាឡីស័ក បានអរគុណ ដល់សម្តេចតេជោ លោក រដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង និង  នាយឧត្តមសេនីយ៍ សែម សុវណ្ណនី តែងតែយកចិត្តទុកដាក់ខ្ពស់ ដល់កងកម្លាំង ដោយបានផ្តល់ជូន ក្រុមគ្រូពេទ្យប្រចាំថែរក្សាព្យាបាល មានបន្ទប់ចត្តា​ឡីស័ក ស្អាតមានបរិយាកាសល្អ មានកម្លាំងសមត្ថកិច្ចយាមកាមជាប្រចាំ ផ្តល់នូវអាហារគ្រប់គ្រាន់។
ក្នុងដំណើរចុះសួសុខ កម្លាំងមួកខៀវ ឯកឧត្តម សែម សុវណ្ណនី បានផ្តល់ថវិកាចំនួន៤០០ដុល្លា បន្ថែមលើរបបអាហារ, ក្នុង១បន្ទប់ផ្តល់ទឹកក្រូច១កេះ សរុប២០កេះ ទឹកបរិសុទ្ធដបធំ១លីត្រកន្លះ១កេះ សរុប២០ កេះ។

លោក ក៏បានឧបត្ថម្ភថវិកា៥០០ដុល្លារ ដល់ក្រុមពេទ្យប្រចាំការនៅទីតាំងចត្តាឡីស័កបុរី១០០ខ្នង, និងឧបត្ថម្ភថវិកា៥០០ដុល្លាក្រុមសន្តិសុខយាមប្រចាំនៅទីនោះផងដែរ៕

ដោយ៖សំរិត