ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

​ក្រុមហ៊ុន N&Y Real Estate ចាប់ផ្តើមវិនិយោគនៅទឹកដីស្រុកអង្គស្នួល ខេត្តកណ្តាល​លើគម្រោងដីឡូតិ៍និងរោងចក្រ​

មិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញអ្នកធ្វើ​ដំណើរ​​ ដោយ​​​​​ចំណាយពេលត្រឹម​តែ ២០ទៅ៣០នាទីនឹងឃើញគម្រោងដីឡូតិ៍របស់​ក្រុមហ៊ុន N&Y Real Estate ស្ថិត​​ចំងាយប្រមាណ៤០០ម៉ែត្រពីផ្សារអង្គស្នួលតាមផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិចំការត្រាច ឃុំពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាលហើយ​​​ជាតំបន់កំពុងតែមានការ​ទាក់ទាញបំផុត​លើវិស័យដីធ្លី ដែល​​បច្ចុប្បន្ននេះក្រុមហ៊ុន​​​ខាងលើ​​បានបោះទុនវិនិយោគលើ​ដីឡូតិ៍ជំហានទី១ ក្នុងឆ្នាំ២០១៩ មាន ​​ផ្ទះល្វែង ផ្សារទំនើប និងរោងចក្រ​ផងដែរ​​។

យោងតាម ឧកញ៉ា ឯល គ្រីយ៉ា អគ្គនាយក​​ក្រុមហ៊ុន N&Y Real Estate បាន​មានប្រសាសន៍កាលពីថ្ងៃទី៩ខែកុម្ភះនេះ​​ថា មុន​ដំបូងទីតាំងនេះមិនទាន់​មានការ​អភិវឌ្ឍន៍ខ្លាំងនោះទេ​ ប៉ុន្តែចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា​​បាន​ប្រកាសពីគម្រោង​ផ្លូវល្បឿនលឿន​​និង​ផ្លូវក្រវ៉ាត់ក្រុង​​សក្តានុពលកាន់តែមានខ្លាំង​​ ហើយទីតាំងដីដែលក្រុមហ៊ុនវិនិយោគនេះ​គៀគនិងទី​ប្រជុំជន​​​មានផ្សាររោងចក្រហើយ​នៅមិ៊នឆ្ងាយពីផ្លូវជាតិលេខ​ ៤ ដែល​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​​កំពុងតែ​វិនិយោគលើដីឡូតិ៍ក្នុងផ្ទៃដីទំហំជិត៣០ ​​ហិកតា​​។

ឧកញ៉ា ឯល គ្រីយ៉ា មានប្រសាសន៍ទៀតថា«ជំហានទី១ ខ្ញុំអភិវឌ្ឍ​លើការពុះឡូតិ៍លក់ជូនប្រជាពលរដ្ឋនេះ​​ប្រហែលជា ១៨ហិកតា ក្នុងនោះមានកន្លែងកម្សាន្ត​សម្រាប់​​ប្រជាពលរដ្ឋ ហើយគម្រោងទី២គឺជាគម្រោងផ្សារ​​លើផ្ទៃដីប្រហែល៤​ ហិកតា ដើម្បីធ្វើ​រោងចក្រ ​និងមានជំហាន​អភិវឌ្ឍជាបន្តបន្ទាប់ទៀត​ ហើយ​ចំពោះគម្រោងដីឡូតិ៍នេះ​យើងមាន​ដូចជាការជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាពមធ្យម​និងក្រោមមធ្យម​​ក៏អាចទិញដីបាន​​ដែរ ដោយសារតែក្រុមហ៊ុន​មានការបង់រំលោះ ១៤៩ដុល្លារទេ​ រយៈពេល៤៨ ខែ​ បង់លើកទី១ភ្លាមនឹង​អាចសង់ផ្ទះ​​រស់មិនចាំបាច់​​​បារម្ភនោះទេ ដែលងាយស្រួ​លធ្វើ​ប្រជាពលរដ្ឋយើង​​​មានភាពងាយស្រួល​​នឹងធ្វើ​ឲ្យជីវភាពរបស់​ពួកគាត់ល្អប្រសើរ»។

អ្នកជំនួញខាងលើ​មានប្រសសាន៍ថា គោលដៅធំរបស់​ក្រុមហ៊ុន​​មក​វិនិយោគគឺចង់​ឲ្យ​មានការ​អភិវឌ្ឍសេដ្ឋកិច្ច​តំបន់​​ឲ្យមានការរីកលូតលាស់​​​និងមានផ្សារ រោងចក្រ​ហើយ​នេះជា​ឱកាសរបស់​ប្រជាពលរដ្ឋកម្ពុជា​​ច្រើន​ ដោយសារតែពីមុនដីតំបន់​ទីនេះមិន​មាន​ការអភិវឌ្ឍទេ នៅពេលដែល​​ក្រុមហ៊ុន​​លោក​មក​វិនិយោគ​​ ប្រជាពលរដ្ឋនឹងមានជីវភាពធូធារ​​អាចងាយស្រួល​ទទួលបាន​លំនៅឋាន​ ដោយបង់ត្រឹម​ជាង ១០០ដុល្លារប៉ុណ្ណោះក្នុង១ ខែ​​។

ឧកញ៉ា ឯល គ្រីយ៉ា បាន​បន្ថែមថា ​នេះជាការវិនិយោគរបស់កូនខ្មែរសុទ្ធសាធ​ហើយសូម​អំពាវនាវដល់​បងប្អូន​ប្រជាពលរដ្ឋឆាប់ឡើង​មក​ទិញ​ដីឡូតិ៍នេះ​​​ ដោយ​មិន​បារម្ភ​នោះទេ​ ចំពោះ​មិនមានហានិភ័យ​​ដូចគេលើកឡើងនោះទេ ក្រុមហ៊ុន​បាន​គិតគូរច្បាស់​លាស់ទាំងប្លង់និងផ្លូវ ទឹកភ្លើង ហើយក្រៅពីនេះ​ក្រុមហ៊ុន​ក៏​មានធ្វើផ្លូវបេតុង៨ម៉ែត្រ​គ្រប់ស្តង់ដារ​​ ​« ដីនេះមិនមានការជាប់ពាក់ព័ន្ធ​​និងធនាគារទេ​ឬអ្វីផ្សេងនើទេ​​ គឺធានារដល់​ប្រជាពលរដ្ឋ​ ហើយ​ពេលនេះជាឱកាសដ៏ល្អផងដែរ»​។​

គម្រោងទី១​ របស់ក្រុមហ៊ុន​ N & Y Real Estate​ ពុះដីឡូត៍ អង្គស្នួលចាប់ផ្តើមបើកដំណើរការលក់ហើយជាមួយការផ្តល់ជូននូវ Promotion ព្រមទាំងអត្ថប្រយោជន៍យ៉ាងសម្បូរបែប គ្រាន់តែលោកអ្នក មានប្រាក់ត្រឹមតែ ១៤៩ដុល្លារប៉ុណ្ណោះ​ នឹងក្លាយជាម្ចាស់កម្មសិទ្ធិ​ ដីឡូត៍ណាមួយ​ដែល លោកអ្នកពេញចិត្ត។គម្រោងនេះ​មានទំហំ 4.50 x 10ម៉ែត្រ 5 x 20ម៉ែត្រ និង 10 x 20ម៉ែត្រ រីឯអត្ថប្រយោជន៍ទាំងនោះ​ គឺគម្រោងសុទ្ធ១០០% បង់១៤៩ដុល្លាររាល់ខែ រយៈពេល​៤៨ខែ ដោយគ្មានការប្រាក់។

ក្រុមហ៊ុន N & Y Real Estate ផ្តល់លក្ខណៈងាយស្រួលសម្រាប់ អតិថិជនទាំងអស់ ក្នុងការទិញដីឡូត៍ ដ៏ល្អជាទីតាំងងាយស្រួល ក្នុងការរស់នៅ ឬប្រកបរបររកស៊ីជាដើម នោះក៏ ព្រោះតែក្រុមហ៊ុនមានផ្ទៃដី ប្រមាណជិត៣០ហិតា ដែលបានពុះជាឡូត៍ សម្រាប់លក់រហូតដល់ ៤គម្រោង​ឯណ្ណោះ ដោយមានប្រព័ន្ធទឹកភ្លើងរដ្ឋចូលដល់ទីតាំង ដីតែម្តង ជាមួយប្រព័ន្ធលូរួចជាស្រេច មានរៀបចំ ផ្សារក្នុងគម្រោងទី២ មានផ្លូវបេតុង និងលក្ខណៈពិសេសផ្លូវ ខាងមុខដីឡូត៍គឺជាផ្លូវកៅស៊ូ៣០ម៉ែត្រ​ ដែលជាគម្រោងរបស់រដ្ឋផងដែរ។

ក្នុងឱកាសបើកសម្ពោធ​ ការសាង សង់លំនៅដ្ឋាន និងពុះដីឡូត៍របស់ក្រុមហ៊ុន N & Y Real Estateកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះ សម្រាប់អតិថិជនដែលអញ្ជើញទៅទីតាំង ពុះដីឡូត៍ផ្ទាល់ និងធ្វើការកក់ប្រាក់បិទឡូត៍ត្រឹមតែ​ ៥០ដុល្លារ តែប៉ុណ្ណោះ លោកអ្នកនឹងមានឱកាសទទួលបានការបញ្ចុះតម្លៃដីឡូត៍ចាប់ពី២០០០ ដុល្លារ រហូតដល់៧០០០ដុល្លារ៕