ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ផលិតកម្មឧស្សាហកម្មរបស់ប្រទេសជប៉ុនកើនឡើង២ខែជាប់គ្នា

ផលិតកម្មឧស្សាហកម្មរបស់ប្រទេសជប៉ុន បានកើនឡើង៨%ក្នុងរយៈពេល២ខែជាប់គ្នា គឺកាលពីខែកក្កដា និងសីហា ឆ្នាំ២០២០នេះ ដែលជាកំណើនផលិតកម្មប្រសើរឡើងវិញ ខណៈដែលរដ្ឋាភិបាលជប៉ុននៅតែបន្តវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19 ដែលនេះបើតាមការចុះផ្សាយរបស់ NHK ។
មន្ត្រីក្រសួងឧស្សាហកម្ម បាននិយាយថា កំណើនផលិតកម្មឧស្សាហកម្មរបស់ប្រទេសនេះ អាចនឹងកើនឡើងបន្ថែមទៀតនៅពេលខាងមុខ ទោះបីជាមានករណីឆ្លងវីរុស Covid-19ក៏ដោយ ប្រសិនបើមានតម្រូវការខ្ពស់នៅលើទីផ្សារអន្តរជាតិ ។
មន្ត្រីឧស្សាហកម្មដដែលបានបន្តថា កាលពីខែសីហា ផលិតកម្មឧស្សាហកម្មបានកើនឡើង៤%បន្ថែមលើកំណើនស្រាប់កាលពីខែកក្កដា ហើយនៅខែកញ្ញានេះ ផលិតកម្មឧស្សាហកម្មរបស់ប្រទេសនេះ នឹងកើនឡើង១.៩%បន្ថែមលើកំណើនដែលបានកើនឡើងស្រាប់ ដែលបង្ហាញពីការប្រសើរឡើងវិញនៃផលិតកម្មឧស្សាហកម្មរបស់ប្រទេសនេះ ៕