ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កងទ័ពជើងទឹកប្រទេសរុស្ស៊ីបង្ហាញនាវាមុជទឹកគ្មានមនុស្សបើកបរប្រភេទថ្មី

 

ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា កងទ័ពជើងទឹករបស់ប្រទេសរុស្ស៊ី បានបង្ហាញនាវាមុជទឹកគ្មានមនុស្សបើកបរ Drone submarine ប្រភេទថ្មីមួយ (huge robotic nuclear-capable mini-submarine) ដែលមានសមត្ថភាពបាញ់មីស៊ីល នុយក្លេអ៊ែរគ្រប់កម្រិត ។

មន្ត្រីជំនាញខាងយុទ្ធសាស្ត្រកងទ័ពជើងទឹករុស្ស៊ី បាននិយាយថា Drone submarine នេះ អាចដាក់ពង្រាយនៅក្នុងដែនសមុទ្រក្នុងតំបន់ណាក៏បាន ប្រសិនបើកងទ័ពជើងទឹក ត្រូវការប្រើប្រាស់ គឺចាប់ផ្តើមប្រតិបត្តិការណ៍ភ្លាមៗនៅទីតាំងនោះតែម្តង ។

មន្ត្រីជំនាញដដែល បានបន្តថា Drone submarine ក៏មានសមត្ថភាពមួយទៀតដែរ គឺបាញ់កម្ទេចនាវាចម្បាំង និងនាវាដឹកយន្តហោះចម្បាំងរបស់សត្រូវ ដោយបាញ់មីស៊ីល រយៈចម្ងាយខ្លី និងមីស៊ីលរយៈចម្ងាយមធ្យម ៕