ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន និងដឹកនាំគណប្រតិភូកម្ពុជាចូលរួមក្នុង​កិច្ចប្រជុំ​នៅ​អង្គការសហប្រជាជាតិ ពីថ្ងៃ​ទី​២៤-២៦ ខែកុម្ភៈ​នៅប្រទេសស្វីស

​ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ជាន់ខ្ពស់ លើក​ទី​៤០ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ សហប្រជាជាតិ (High Level Segment of the 40th Session of the Human Rights Council) ពីថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស លើកឡើងថា ក្នុង​កិច្ចប្រជុំ​ជាន់ខ្ពស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​ ដោយ​ផ្តោតជាសំខាន់​ទៅលើ​វឌ្ឍនភាព​សេដ្ឋកិច្ច​-​សង្គម ដែល​កម្ពុជា​សម្រេចបាន ក៏ដូចជា​វិធានការ​ដើម្បី​ពង្រឹង​លំហ​នយោបាយ និង​សង្គម​ស៊ីវិល លើកកម្ពស់​សិទ្ធិ​ការងារ និង​ការពង្រឹង​ការអនុវត្ត​ច្បាប់​។
​ ​
​សេចក្តីប្រកាសពត៌មានបន្តថា ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​ហ្សឺ​ណែវ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន  នឹងមាន​ជំនួប​ទ្វេភាគី ជាមួយ​រដ្ឋមន្ត្រីការបរទេស និង​ប្រធាន​គណៈប្រតិភូ នៃ​ប្រទេស​មួយចំនួន​ផងដែរ​។​

សេចក្តីប្រកាសពត៌មាន បញ្ជាក់ថា តាម​ទម្លាប់ កិច្ចប្រជុំ​ជាន់ខ្ពស់​នេះ តែងមាន​ការអញ្ជើញ​ចូលរួម​ពី​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល មកពី​បណ្តា​ប្រទេស​ផ្សេងៗ ដើម្បី​បង្ហាញជូន​ដល់​សហគមន៍​អន្តរជាតិ នូវ​សមិទ្ធិផល​សេដ្ឋកិច្ច​-​សង្គម ស្ថាន​ការ​នយោបាយ សិទ្ធិមនុស្ស និង​លិ​ទ្ធិ​ប្រជាធិបតេយ្យ ដែល​ប្រទេស​នីមួយៗ​សម្រេចបាន​៕