ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមរដ្ឋអ៊ីស្លាម ISIS ចាប់ជនស៊ីវិលជាចំណាប់ខ្មាំង

ខណៈដែលកងកម្លាំងចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក និងក្រុមកុលសម្ព័ន្ធ Kurd នៅស៊ីរី កំពុងវាយប្រហារលើទីតាំងចុងក្រោយរបស់ក្រុមរដ្ឋអ៊ីស្លាម ISIS នៅភាគខាងកើតនៃប្រទេសស៊ីរី ក្រុមរដ្ឋអ៊ីស្លាម ISIS បានចាប់ជនស៊ីវិលរាប់រយនាក់ជាចំណាប់ខ្មាំង ។

ទោះបីជាយ៉ាងណាក៏ដោយ ជនស៊ីវិលប្រមាណជាង២០០០នាក់ បានរត់ភៀសខ្លួនចាកចេញពីតំបន់ឡោមព័ទ្ធដោយក្រុមរដ្ឋអ៊ីស្លាម ISIS ដែលជាឱកាសល្អសម្រាប់ការវាយប្រហារពីកងកម្លាំងចម្រុះអន្តរជាតិ ។

មេបញ្ជាក់ការកងកម្លាំងចម្រុះអន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិក បានឲ្យដឹងថា តំបន់ Baghouz នៅប្រទេសស៊ីរីភាគខាងកើត គឺជាទីតាំងកាន់កាប់ចុងក្រោយរបស់ក្រុមរដ្ឋអ៊ីស្លាម ISIS នៅលើទឹកដីស៊ីរី ៕