ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងព័ត៌មានបង្ហាញពី​សារព័ត៌មាន កំពុងដំណើរការ​អាជីវ​កម្ម នៅ​កម្ពុជា មាន​ចំនួន ១៦៣៦ អង្គភាព

​​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន បានប្រកាសថា នៅ​ឆ្នាំ​២០១៨ អង្គភាព​សារព័ត៌មាន ដែល​កំពុងដំណើរការ​អាជីវកម្ម នៅ​កម្ពុជា មាន​ចំនួន​សរុប ១៦៣៦ អង្គភាព ។

តាម​របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ បានបង្ហាញ​ក្នុង​សន្និបាត​បូកសរុប​ការងារ ឆ្នាំ​២០១៨ និង​ទិសដៅ​ការងារ ឆ្នាំ​២០១៩ របស់​ក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ បានបញ្ជាក់ថា អង្គភាព​សារព័ត៌មាន ដែល​កំពុងដំណើរការ​អាជីវកម្ម នៅ​កម្ពុជា មាន​ចំនួន​សរុប ១៦៣៦ អង្គភាព ​រួមមាន​៖

១.​កាសែត ចំនួន ៤៣៩ អង្គភាព​
២.​ទស្សនា​វ​ដ្តី ចំនួន ១៩៤ អង្គភាព​
៣.​ព្រឹត្តិប័ត្រ ចំនួន ២០ អង្គភាព​
៤.​គេហទំព័រ និង TV Online ចំនួន ៣១៥ អង្គភាព​
៥.​រោង​ពុម្ព ចំនួន ១១៦ អង្គភាព​
៦.​សៀវភៅ ចំនួន ២២ អង្គភាព​ព​
៧.​សមាគម​សារព័ត៌មាន ចំនួន ៤០ អង្គភាព​
៨.​ទីភ្នាក់ងារសារព័ត៌មាន​បរទេស ចំនួន ២១ អង្គភាព​ព​
៩.​ស្ថានីយ​វិទ្យុ FM ចំនួន ៨៣ ស្ថានីយ និង​វិទ្យុ AM ចំនួន ០១ ស្ថានីយ នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត ចំនួន ១៣៧ ស្ថានីយ​
១០.​ទូរទស្សន៍​អាណា​ឡូ​ក ចំនួន ១៩ ស្ថានីយ​
១១.​ទូរទស្សន៍ Digital ចំនួន ០៨ ស្ថានីយ​
១២.​ទូរទស្សន៍​ខ្សែកាប​នៅ​រាជធានី​ភ្នំពេញ ចំនួន ០២ ស្ថានីយ និង​នៅតាម​ខេត្ត ចំនួន ២១០ ស្ថានីយ​
១៣.​ប្រព័ន្ធ OTT ចំនួន ០៧ ក្រុមហ៊ុន​
១៤.​ទូរទស្សន៍​ផ្កាយរណប Satellite ចំនួន ០២ ស្ថានីយ​៕