ភ្នំពេញ៖ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញរូបថតអំពីជីវិតបែបសាមញ្ញ ពោរពេញដោយមនោសញ្ចេតនា ការស្រឡាញ់ និងការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ព្រឹកនេះ ធ្វើការនៅផ្ទះ រាសីឡើង ដោយប្រពន្ធចូលមកថតរូបជាមួយនៅក្នុងការិយាល័យតែម្តង។ សុំទោស ពេលណាខ្ញុំពិនិត្យ និងចុះហត្ថលេខាលើឯកសារនៅផ្ទះ ខ្ញុំតែងស្លៀកខោជើងខ្លី និងអាវដៃខ្លី។
កូនៗចៅៗ គេនៅផ្ទះរបស់គេ និងមានការងារ ដែលត្រូវធ្វើ សម្រាប់កូនៗ ឯចៅៗទៅសាលារៀន។ តា និងយាយនៅផ្ទះតែ ២នាក់ ពេលណា ខ្ញុំចេញទៅធ្វើការយាយនៅផ្ទះម្នាក់ឯង។ ពេលណាយាយចេញទៅធ្វើការ ខ្ញុំនៅផ្ទះម្នាក់ឯង។ ពេលចេញទៅធ្វើការទាំងអស់គ្នា ផ្ទះនេះ អត់ម្ចាស់នៅទេ»។
សម្តេចតេជោ ហ៊ុន សែន បន្តថា «រាសីឡើងទាំងយាយ ទាំងតា នៅផ្ទះទាំងអស់គ្នា ហើយយាយមកថតរូប ក្នុងការិយាល័យ ដែលខ្ញុំយករូបថតនេះ បង្ហោះ facebook មិនឱ្យគាត់ដឹង»៕