ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ផាន អូន ថ្លែងក្នុង​​វេទិកានៃកិច្ចពិភាក្សាស្តីពីកិច្ចការពារអ្នកប្រើប្រាស់ “ការជំរុញ និងលើកកម្ពស់ការធ្វើធុរកិច្ចប្រកបដោយក្រមសីលធម៌នៅកម្ពុជា និងការការពារអតិថិជនរបស់អ្នក»

(រាជធានីភ្នំពេញ)៖ លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. អគ្គនាយករង លោកប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី-ខេត្ត ព្រមទាំងមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៨ ខែមករា ឆ្នាំ​២០២១ ស្ថិតក្នុងសណ្ឋាគារ HYATT REGENCY PHNOM PENH បានចូលរួម​​​​វេទិកានៃកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធស្តីពីកិច្ចការពារអ្នកប្រើប្រាស់ “ការជំរុញ និងលើកកម្ពស់ការធ្វើធុរកិច្ចប្រកបដោយក្រមសីលធម៌នៅកម្ពុជា៖ ការការពារអតិថិជនរបស់អ្នក”។​​

វេទិកានេះ ក្រោមកិច្ចសហការជាមួយអង្គការសហប្រតិបត្តិការអាល្លឺម៉ង (GIZ) និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham) ដោយព្រឹតិ្តការណ៍នេះមានការអញ្ជើញចូលរួមពី តំណាងក្រុមហ៊ុនមេធាវី និងសមាជិក-ក្រុមហ៊ុននានា ដែលជាសមាជិកសភាពាណិជ្ជកម្មអឺរ៉ុប ប្រមាណ ១០០នាក់។
លោក ផាន អូន ថ្លែងពញ្ជាក់​​ថា គោលបំណងរបស់វេទិការនៃកិច្ចពិភាក្សារួមមាន ផ្តល់ឱ្យអ្នកចូលរួមយល់ដឹងនូវចំណេះដឹងលើបរិបទទូទៅរបស់ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ។ ផ្តោតសំខាន់លើការលើកកម្ពស់ការធ្វើធុរកិច្ចប្រកបដោយសីលធម៌ ពោលគឺការធ្វើអាជីរកម្មដោយស្មើភាព និងមានការទទួលខុសត្រូវ ក្នុងវិន័យដើម្បីទទួលបានការជឿជាក់ និងទំនុកចិត្តពីអតិថិជន។

លើសពីនេះ​ កិច្ចពិភាក្សានេះនឹងដើរតួជាវេទិការមួយក្នុងការផ្សារភ្ជាប់ធុរជនជាមួយនឹងអ្នកប្រើប្រាស់ និងបង្ហាញជូនអ្នកចូលរួមទាំងអស់អំពីតួនាទីរបស់អគ្គនាយកដ្ឋាន ក.ប.ប. ក្នុងនាមជាស្ថាប័នទទួលពាក្យបណ្តឹងនិងដោះស្រាយជូនអ្នកប្រើប្រាស់ផងដែរ​។​