ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្ត្រីសាខា ក.ប.ប. ខេត្តស្ទឹងត្រែង រកឃើញ និងដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ នៅផ្សារសាមគ្គី

តស្ទឹងត្រែង៖ មន្ត្រីសាខា ក.ប.ប. ខេត្តស្ទឹងត្រែង សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជ កម្មខេត្ត អាជ្ញាធរដែនដី បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់នៅផ្សារសាមគ្គី និងផ្ទះលក់ទំនិញជុំវិញផ្សារ ក្នុងខេត្តស្ទឹងត្រែង នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។
មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។
ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនដូចជា៖
-ទឹកទំពាំងបាយជូរ ៦ដប ស្មើនឹង ១គីឡូក្រាម
-ទឹកក្រូចដបធំ ២១ដប ស្មើនឹង ៣៥គីឡូក្រាម
-ទឹកត្រី ៦ដប ស្មើនឹង ៦គីឡូក្រាម
-ស្រាបៀដប ២១ដប ស្មើនឹង ៣គីឡូក្រាម
-ភេសជ្ជៈ ៩កេស និង១៤យួរ ស្មើនឹង ១០៤គីឡូក្រាម
សរុបទំនិញដកហូតបានចំនួន ១៥៩គីឡូក្រាម។
មន្ត្រីសាខាបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកមករក្សាទុកដើម្បី និង ដុតកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានណែនាំដល់អាជីវករផ្សេងៗទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕