ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្នុង​​ឆ្នាំ២០២០ ធនាគារ​​អេស៊ីលីដារកបាន​​ប្រាក់ចំណេញជាង ១៤១ លានដុល្លារសហរដ្ឋអាមេរិក​​

យោងតាមរបាយការណ៍បង្ហាញថា ធនាគារ​​អេស៊ីលីដារក​​បាន​ប្រាក់​​ចំណេញជាង ១៤១ លានដុល្លារនៅឆ្នាំ ២០២០ ទោះបីមានកូវីដ-១៩ ក៏ដោយ ប៉ុន្តែកត្តាធំនៃការលូតលាស់វិស័យ​នេះ ដោយសារតែ​មានប្រតិបត្តិការ​រឹងមាំ​ល្អ ជាមួយនឹង​ប្រាក់ចំណេញ​ខ្ពស់  បូករួម​​កំណើន​សំពៀតឥណទានផងដែរ​​។

ក្រៅពីនេះ​​ ចំណុចសំខាន់​មួយទៀត ដោយសារ​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ​លើ​ផលិតផល​ឥណទាន​របស់​ធនាគារ ជាពិសេស​លើវិស័យ SME និង​កំណើន​ប្រាក់បញ្ញើ-សន្សំ របស់​ធនាគារ រួមជាមួយ​ផលិតផល និង​សេវាកម្ម​ផ្សេងទៀត។

ការអភិវឌ្ឍ​ឥតឈប់ឈរ​នៃប្រព័ន្ធ​ឌីជីថល​របស់​ធនាគារ ដែលផ្តល់​ជូនអតិថិជន​នូវផលិតផល និងសេវាកម្ម​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាពច្នៃប្រឌិត និងទាន់សម័យ។ ការបង្កើន​ភាពងាយស្រួល​ដល់​អតិថិជន និងពង្រឹងប្រព័ន្ធសុវត្ថិភាព​អ៊ិនធើណែត ដោយផ្ដោត​ការយកចិត្តទុកដាក់ផងដែរ។​

ធនាគារ​អេស៊ីលីដាអេស៊ីលីដា ត្រៀមមូលនិធិកម្ចីជិត៦០០លានដុល្លារ សម្រាប់ផ្ដល់ជូន SME នៅឆ្នាំ២០២១ ធនាគារបានពង្រីក​បណ្តាញ​ស្វ័យប្រតិបត្តិការ អភិវឌ្ឍសេវា​ធនាគារឌីជីថល​ឲ្យកាន់តែងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបញ្ជាក់ថា«ធនាគារ​តែងតែ​ខិតខំ​ធ្វើឲ្យប្រតិបត្តិការ​របស់ខ្លួន​កាន់តែ​ប្រសើរឡើង ដោយបន្ត​ធ្វើ​ទំនើបកម្ម និងនវានុវត្តន៍​ផលិតផល-សេវាកម្ម និង​ពង្រឹងគុណភាពការបម្រើសេវាកម្ម​នៅក្នុង​វិស័យធនាគារ និងហិរញ្ញវត្ថុ»។

លើសពីនេះលោកថា ​​យើង​​បង្កើតឲ្យ​មានកម្មវិធី​សំណើ​សុំឥណទាន​ដែលមានភាពសាមញ្ញ និងងាយស្រួល​ប្រើប្រាស់ដោយ​មធ្យោបាយ​ឌីជីថល តាមរយៈ​កម្មវិធី “អេស៊ីលីដាម៉ូបាល” ហើយវា​ក៏អាចប្រើ​ជាមួយ​គណនី​ប្រាក់បញ្ញើ-សន្សំ (សំចៃ ​ចរន្ត និងមាន​កាល​កំណត់) ផងដែរ រួមជាមួយ​អត្រាការប្រាក់​ដែលមាន​ភាពបត់បែន។

ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបញ្ចុះ​អត្រា​ការប្រាក់ពី ០,៤% រហូតដល់ ១% ក្នុង ១ឆ្នាំ បន្ថែមទៀត​លើការស្នើ​សុំឥណទានថ្មី​គ្រប់ប្រភេទ ដើម្បីចូលរួមគាំទ្រ​ការរីកលូតលាស់​អាជីវកម្ម​របស់អតិថិជន និងដោយ​កាន់តែ​មាន​ភាពងាយស្រួល អតិថិជនទាំងអស់​អាចដាក់​សំណើសុំ​ឥណទាន​តាមរយៈ អេស៊ីលីដាម៉ូបាល។

ជាលទ្ធផល សមតុល្យឥណទាន​ដុលសរុប​នៅត្រីមាស​ទី៤ ឆ្នាំ២០២០ មានការកើន​ឡើងចំនួនជាង ៣៦២ លានដុល្លារ​អាមេរិក ធៀបនឹង​ត្រីមាស​ទី៣ ឆ្នាំ២០២០៕