ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ភិន សុផល អគ្គនាយកក្រុមហ៊ុន បញ្ញាវ័ន្ត លែន ឌីវេឡុប ម៉ិន ឯ.ក បានប្រកាសអនុគ្រោះដល់អតិថិជន ចំពោះការបង់ប្រាក់រំលស់ថ្លៃដីក្នុងស្ថានភាព កូវីដ ១៩ ចំនួន១ខែ និងគ្មានការផាកពិន័យ

លោក ភិន សុផល អគ្គនាយកក្រុមហ៊ុន បញ្ញាវ័ន្ត លែន ឌីវេឡុប ម៉ិន ឯ.ក ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំនិងល្បីឈ្មោះ មួយនៅទឹកដីខេត្តកំពង់ចាម បានប្រកាស ចូលរួមចំណែកជា មួយរាជរដ្ឋាភិបាលនៅក្នុងស្ថានភាពដ៍លំបាកមួយនេះផងដែរ ។

លោកអគ្គនាយកបានបញ្ជាក់ថា”យើងខ្ញុំសូមចូលរួមការពារទាំងអស់គ្នាដោយត្រូវពាក់ម៉ាស រក្សាគម្លាត លាងដៃ និងអាល់កុល ជៀសវាងការជួបជុំ និងអនុវត្តវិធានការរបស់សម្តេច ៣កុំ ៣ការ ពារ!”។

លោក ភិន សុផល បន្ថែមថា សេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន គឺស្តីពី”ការអនុគ្រោះដល់អតិថិជន ចំពោះការបង់ប្រាក់រំលស់ថ្លៃដីក្នុងស្ថានភាព កូវីដ ១៩ ចំនួន ១ខែ នឹងមិនមានការផាកពិន័យឬការប្រាក់អ្វីឡើយចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃ៣០មេសា ឆ្នាំ២០២១។