បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានសរសេរថាទីបំផុតការធ្វើតេស្តដែលគ្រប់គ្នាបានទន្ទឹងរងចាំអស់រយៈពេលជាយូរណាស់ មកហើយទៅលើវ៉ាក់សាំង AstraZeneca របស់ Oxford ដោយអាមេរិកនោះ គឺបានទទួលលទ្ធផលល្អខ្លាំងគួរឲ្យពេញចិត្តនិងមានប្រសិទ្ធភាពខ្ពស់។
នេះមានន័យថាប្លុកអ៊ឺរ៉ុបនិងបណ្តាប្រទេស ផ្សេងទៀត ដែលបានបញ្ចប់ ទៅឬការផ្អាកការប្រើប្រាស់វ៉ាក់សាំង AstraZeneca នោះនឹងអាចធ្វើការវាស់វែង និងត្រួតពិនិត្យឡើងវិញអំពីបញ្ហានេះនិងនាំឲ្យទៅដល់មាន ការសម្រេចចិត្តឡើង វិញផងដែរ។
ទោះបីជាយ៉ាងណាក្តីនៅអង់គ្លេសវិញវ៉ាក់សាំង AstraZeneca នេះត្រូវបានប្រើប្រាស់ យ់ាងទូលំទូលាយដោយពលរដ្ឋរបស់ខ្លួនរបស់ ដល់ទៅរាប់រយពាន់នាក់ មកហើយដែលបានទទួលយកការចាក់វ៉ាក់សាំងនេះ ជារៀងរាល់ថ្ងៃរហូតមក៕ ប្រែសម្រួល៖ស៊ុនលី