ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សមាគមសហគ្រិនស្ត្រីកម្ពុជាចុះអនុស្សារណៈយោគយល់គ្នាមួយមូលនិធីស្វីសសម្រាប់កិច្ចសហប្រតិបត្តិការណ៍ផ្នែកបច្ចេកទេស

សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) រួមជាមួយនិងអង្គការ ស្វីសខន់ថាក់ កម្ពុជា (Swisscontact Cambodia) បានយល់ព្រមចុះអនុស្សារណៈយោគយល់គ្នាមួយកាលពីរសៀល ថ្ងៃសុក្រ ទី ២៦ ខែមីនា ឆ្នាំ ២០២១ ក្រោមគម្រោង មូលនិធីស្វីសសម្រាប់កិច្ចសហប្រតិបត្តិការណ៍ផ្នែកបច្ចេកទេស។

អនុស្សារណៈនេះ ចុះហត្ថលេខាដោយ លោកស្រីទន្ដបណ្ឌិត អេង លីគង់ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងលោក រ៉ាជីវ ប្រាដហាន់ ដែលជានាយកអង្គការ ស្វីសខន់ថាក់ ប្រចាំប្រទេសកម្ពុជា។

កិច្ចសន្យានេះ ធ្វើឡើងតាមរយៈកម្មវិធីប្រជុំអេឡិចត្រូនិក ហ្សូមក្លាវ
ដើម្បីរួមដៃគ្នាបង្កើនទំនុកចិត្ត តាមរយៈបេសកកម្ម បង្កើតថ្មី អភិវឌ្ឍ និងកែលម្អ ស្ថានភាពកំណើនសេដ្ឋកិច្ចជាតិកម្ពុជា ជាពិសេសជំរុញវិស័យសហគ្រាសធុនតូច និង មធ្យម របស់ម្ចាស់អាជីវកម្មភេទស្រីឱ្យទទួលបានផលប្រយោជន៍ជាអតិបរមា។