លោករដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាវិជ្ជាជីវៈ ហេង សួរ បានសម្តែងនូវមោទនភាពថា ជាកិត្តិយស ជាមោទនភាព និងជាក្តីប្រាថ្នា ដែលបានចូលរួមការងារជាមួយបុគ្គលគំរូទាំង ២រូប គឺឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងការទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ ក៏ដូចជាថែរក្សា និងព្យាបាលអ្នកជំងឺកូវីដ-១៩នៅកម្ពុជា!។
លោករដ្ឋលេខាធិការបានរំលឹកថា តាមការណែនាំរបស់ សម្តេចតេ ជោ ហ៊ុនសែន ក្នុងរយៈពេលមិនដល់ ១ខែផង បងម៉ា ណែត និង បងស្រីពេជ ចន្ទមុន្នី បានរៀបចំ និងដាក់ឲ្យដំណើរការមន្ទីរពេទ្យចំនួន ២ ដែលមានលទ្ធភាពសរុបប្រមាណជា ៩០០គ្រែ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩!។
លោក ហេង សួរ លើកឡើងថា សមិទ្ធផលទាំង ២ មិនមែនជាការជប់បែបអភិនិហារបស់ឥសី ឬព្រះឥន្ទពីលើមេឃណាមួយនោះទេ វាគឺជាលទ្ធផលនៃការចូលរួមកម្លាំងគ្នាដោយមិនខ្លាចការនឿយហត់ក្រោមការដឹកនាំផ្ទាល់របស់ បងម៉ាណែត និងភរិយាដ៏ឧត្តមរបស់គាត់!។
លោកបន្ថែមថា” ទោះបីជាមានមន្ទីរពេទ្យថ្មី ក៏ខ្ញុំសូមបួងសួងឲ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប បានសេចក្តីសុខ និងរួចចាកផុតពីជំងឺកូវីដ-១៩”។
សូមបងប្អូនប្រជាពលរដ្ឋចូលរួមការពារសុខភាពរបស់ខ្លួន និងសូមមេត្តាចូលរួមការចាក់វ៉ាក់សាំងកូវីដទាំងអស់គ្នា។ការចាក់វ៉ាក់សាំងគឺជាមធ្យោបាយតែមួយគត់ដែលនាំយើងវិលទៅរកភាពប្រក្រតីវិញបានលឿន។