ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តារា​លក់​ឡេ​លាប​ស្បែក​សិច​ស៊ី ត្រូវ​ជាប់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន

ខេត្តកណ្តាល ៖ ទីបំផុត​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល លោក សាយ សម្ផស្ស​សេរី កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ សីហា ២០១៧​នេះ បាន​សម្រេច​ឃុំខ្លួន​តារា​លក់​ឡេ​លាប​ស្បែក​តាម​ហ្វេ​ស​ប៊ុ​ក ជាមួយ​ការ​បញ្ចេញ​រូបរាង​សម្ផស្ស​ដ៏​សិច​ស៊ី Love Riya ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ពាក់ព័ន្ធ​លក់​ផលិតផល​ក្លែងក្លាយ ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ស្បែក​របស់​អ្នក​ប្រើប្រាស់​។ ស្ត្រី​ស៊ិ​ច​ស៊ី​រូប​នេះ ត្រូវ​បាន​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល ចោទប្រកាន់ និង​ដាក់​ឲ្យ​បើក​ការ​ស៊ើបសួរ​តាម​មាត្រា​១៧ និង​មាត្រា​៦៣ នៃ​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​គុណភាព និង​សេវា​។

មាត្រា​១៧ នៃ​ច្បាប់​បាន​ចែង​ថា​(​ត្រូវ​បាន​ហាមឃាត់​ដាច់ខាត​ការ​ក្លែង​ផលិតផល​ទំនិញ​ដែល​ធ្វើ​ជា​កម្មវត្ថុ​ពាណិជ្ជកម្ម ឬ​ទុក​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម ដោយ​ធ្វើការ​កែ​ច្នៃ​ផលិតផល​ទំនិញ​ដោយ​របៀប​ណាមួយ ដោយ​ធ្វើការ​បញ្ចូល​បន្ថែ​មកា​រដក​ចេញ ឬ​ប្តូរ​ជំនួស​នៃ​ភាគ​ណាមួយ ឬ​ភាគ​ទាំងមូល​ដែល​ពុំ​ត្រូវ​បាន​អនុញ្ញាត​ឱ្យធ្វើ​ដោយ​បទបញ្ញត្តិ ឬ​ទម្លាប់ បើ​ពុំ​មាន​បទបញ្ញតិ ឬ​ដែល​សម​ស្រប​ទៅ​នឹង​បទបញ្ញត្តិ​)​។

មាត្រា​៦៣ ចែង​ថា ទោស​នេះ​ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​ពី​១​ខែ ទៅ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៥​លាន ទៅ​១០​លាន​រៀល ។ លោក​ឧត្តមសេនីយ៍ត្រី ទូច យុ​ទ្ធា អនុប្រធាន​លេខា​ដ្ឋា​ន​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ និង​ជា​ប្រធាន​ប្រតិបត្តិការ​បង្ក្រាប​ផលិតផល​ក្លែងក្លាយ បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​២៦ សីហា ២០១៧ បាន​ដឹកនាំ​កម្លាំង ចុះ​ការ​បង្ក្រាប​ស្ត្រី​ស្អាត​ឈ្មោះ ឆេ​ង ស្រីរ​ត្ន័ លក់​ឡេ​លាប​ស្បែក​តាម​ហ្វេ​ស​ប៊ុ​ក ស្ថិត​នៅ​ក្នុង​សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

លោក ទូច យុ​ទ្ធា បាន​បញ្ជាក់​ថា ការ​ឃាត់ខ្លួន​ស្ត្រី​រូប​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​នាង​បាន​លក់​ផលិតផល​ដែល​គ្មាន​ចុះបញ្ជី​ការ ឬ​ត្រួតពិនិត្យ​គុណភាព​ឲ្យ​បាន​ច្បាស់លាស់​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នោះ​ទេ​។ ជា​ពិសេស​ផលិតផល​ដែល​អះអាង​ថា ជួយ​ឲ្យ​ស្បែក​ស​ក្នុង​រយៈ ពេល​៧​ថ្ងៃ​នោះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ស្បែក​របស់​អ្នក​ប្រើប្រាស់​។ ជាមួយ​ការ​ចុះ​ឆែកឆេរ​នេះ​សមត្ថកិច្ច​បាន​រក​ឃើញ​ឡេ​ជា​ច្រើន ដែល​នាង Love Riya ធ្វើ​ដោយ​ដៃ​ផ្ទាល់ ហើយ​ត្រូវ​បាន​រឹបអូស​ជា​វត្ថុ​តាង រួម​ទាំង​សារធាតុ​ផ្សំ​ចំនួន​សរុប​ប្រហែល​១,៣៧០​គីឡូក្រាម​។ នាង​«Love Riya» គឺជា​តារា ហ្វេ​ស​ប៊ុ​ក ដ៏​ល្បី​មួយ​រូប​ដោយសារ​តែ​នាង​បាន​ផ្សាយ​ផ្ទាល់ បញ្ចេញ​រូបរាង​ដ៏​ស៊ិ​ច​ស៊ី លក់​ផលិតផល​ឡេ​លាប​ស្បែក​នោះ​៕