ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ដូណាល់ ត្រាំ ត្រូវបានស្តីបន្ទោសក្នុងករណីឃាតកម្មលើអ្នកកាសែតអារ៉ាប៊ី សាអូឌីត

ប្រព័ន្ធផ្សព្វផ្សាយ Reuters News បានចុះផ្សាយថា សមាជិកសភា និងព្រឹទ្ធសភាមកពីគណបក្សទាំងពីររបស់សហរដ្ឋអាមេរិក បានស្តីបន្ទោសយ៉ាងខ្លាំងចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលទទួលបរាជ័យទាំងស្រុងក្នុងចំណាត់ការអង្កេតលើករណីឃាតកម្មអ្នកកាសែតជនជាតិ អារ៉ាប៊ី សាអូឌីត គឺលោក Jamal Khashoggi នៅប្រទេសទួរគី ។

សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក Lindsey Graham បានអោយដឹងថា ករណីឃាតកម្មលើអ្នកកាសែតជនជាតិ អារ៉ាប៊ី សាអូឌីត គឺលោក Jamal Khashoggi នៅប្រទេសទួរគី គឺជាអំពើឃាតកម្ មដោយអយុត្តិធម៌ ប៉ុន្តែលោក ដូណាល់ ត្រាំ បែរធ្វើព្រងើយ និងមិនមានចំណាត់ការលើករណីនេះទៅវិញ ។

លោក Bob Menendez គណកម្មការសភាខាងគណបក្សប្រជាធិបតេយ្យ បានអោយដឹងថា អំពើឃាតកម្មបានកន្លងផុតទៅយូរហើយ ប៉ុន្តែទោសទណ្ឌណាមួយលើឃាតក ឫអ្នកនៅពីក្រោយអំពើឃាតកម្មនេះ មិនត្រូវបានបង្ហាញនោះទេ ។

សូមរំលឹកជូនថា កាលពីខែតុលា ឆ្នាំ២០១៨កន្លងទៅ លោក Jamal Khashoggi ដែលជាអ្នកកាសែតជនជាតិអារ៉ាប៊ី សាអូឌីត ជាបុគ្គលិករបស់ប្រព័ន្ធផ្សព្វផ្សាយ Washington Post និងបានរស់នៅសហរដ្ឋអាមេរិក បានចេញពីអាមេរិកទៅកាន់ប្រទេសទួរគី និងត្រូវបានធ្វើឃាតនៅប្រទេសទួរគី៕