លោក សយ សុភាព អ្នកកាសែតកម្ពុជា បង្ហាញអត្ថបទស្រាវជ្រាវ ដើម្បីឲ្យកូនខ្មែរស្វែងយល់ខ្សែស្រប ទី១៣ និង ១៤
– សន្និសិទ្ធិក្រុងហ្សឺណែវនៅប្រទេសស្វីស ឆ្នាំ១៩៥៤ វៀតណាមខាងជើង(សាធារណរដ្ឋប្រជាធិបតេយ្យ) ដឹកនាំដោយតំណាងជាន់ខ្ពស់ ផាម វ៉ាន់ដុង(១៩៥៦ទើបគាត់ក្លាយជានាយករដ្ឋមន្ត្រីដំបូងក្រោមការដឹកនាំរបស់លោក ហូ ជីមិញ)បានទាមទារបែងចែកវៀតណាមខាងជើង និង ត្បូង យកតាមខ្សែស្របទី១៣ ឬ ១៤។
– ប្រទេសចិនដឹកនាំដោយលោក ជូ អេនឡាយ មិនយល់ស្របដោយបែងចែកវៀតណាមជា២យកតាមខ្សែស្របទី១៦។
– ប្រទេសបារាំង ចង់យកតាមខ្សែស្របទី១៨សម្រាប់ពុះចែកវៀតណាមជា២ចង់រក្សាទុកដាក់ណាង។
– ទីចុងបំផុត សន្និសិទ្ធយកតាមខ្សែស្របទី១៧ដោយភាគខាងត្បូងបានទៅអាមេរិកសម្រាប់គ្រប់គ្រងបន្តពីបារាំងក្រោយបញ្ចប់អាណានិគមពីឥណ្ឌូចិន។
– ចំណែកចិនមិនចង់ឱ្យអាមេរិកដល់ក្រុង ហានូយ ដែលគៀកចិន។
– រីឯទាក់ទងជាមួយខ្មែរវិញ ប្រទេសចិនបានមើលឃើញវៀតណាមចង់យកទឹកដីខ្មែរតំបន់ត្រីកោណដែលចិនមិនអនុញ្ញាតិជាដាច់ខាត ការពារដីខ្មែរមិនឱ្យវៀតណាមកុម្មុយនិស្តយកបន្តទៀត។ ម៉្យាងជាភូមិសាស្ត្រ នយោបាយដែលយើងឃើញ នៅពេលនេះ។
– តំបន់ត្រីកោណៈ ដើមឡើយមានតែខេត្តស្ទឹងត្រែងទេ។ ក្រោយសន្និសិទ្ធក្រុងហ្សឺណែវរួច នៅឆ្នាំ១៩៥៨ ព្រះអង្គ បំបែកខត្ត រតនៈគិរី ឆ្នាំ១៩៥៨ និង មណ្ឌលគិរី ឆ្នាំ១៩៦១។ តាម ន័យនេះ និង ដោយព្រះរាជតំរិះដ៏ភ្លឺស្វាង ខេត្តស្ទឹងត្រែងបានបំបែក ទៅជាបី ងាយស្រួលគ្រប់គ្រងផ្នែរដ្ឋបាល និងការពារទឹកដីឱ្យគង់វង្ស។ ដូច្នេះតំបន់ខាងលើក្លាយជាតំបន់ត្រីកោណ។ យោងតាមអ្វីដែលវៀតណាមចង់បាននៅក្នុងសន្និសិទ្ធហ្សឺណែវ គី វៀតណាមមិនដែល បោះបង់ចោលគំនិតនេះទេបើទោះបី វៀតណាម បរាជ័យ មិនអាចសម្រេចក្តីស្រមៃបង្កើតសហព័ន្ធឥណ្ឌូចិន ដែលយកកម្ពុជានិងឡាវជារដ្ឋចំណុះបានឡើយ។ ដូច្នេះតំបន់ត្រីកោណមាន៣ខេត្តគឺ ស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី។ ដូច្នេះប្រសិនបើ អតីតមេបក្សប្រឆាំង បង្កើតរដ្ឋាភិបាលបំផ្លាញជាតិពិតមែន គឺត្រូវតែកម្ទេចចោលភ្លាមតែម្តងដោយតំលៃណាក៏ដោយ។
– លើសពីនេះទៅទៀត ឳពុករបស់មេបក្សចង្រៃរូបនេះបានយកតំបន់ជួរភ្នំដងរែកប្រឆាំងរាជរដ្ឋាភិបាលសម្តេចព្រះបិតាជាតិផងដែរ។
– ជិត២០ឆ្នាំកន្លងទៅនេះ ប្រទេសមហាអំណាចខាងប្រជាធិបតេយ្យធ្លាប់បានស្នើសុំកម្ពុជា យកស្រុកឆែបជាប់ប្រទេសឡាវ និងជាប់ជួរភ្នំដងរែកនិងជាប់ព្រំដែនថៃផងដែរ សម្រាប់ជួលឱ្យចលនាឡាវសេរីដែលគេបង្កើតប្រឆាំងរដ្ឋាភិបាលឡាវ។ តែឱ្យជ្រៅជាងនេះទៅទៀត ប្រឆាំងការចុះមកឡាវ និង កម្ពុជា ពីប្រទេសចិនដែលពេលនេះយើងឃើញនយោបាយប្រ៊ី កសាង ផ្លូវ រថភ្លើងល្បឿនលឿន ចុះមកឡាវ និង ការកសាង ផ្លូវថ្នល់ដល់កម្ពុជា។
– ទស្សនៈវិទ្យាដ៏ភ្លឺស្វាងរបស់រដ្ឋបុរស សន្តិភាពសម្តេចតេជោៈ ១- បន្តន យោបាយពីសម្តេចព្រះបិតាជាតិ និង បង្កើតបាន«មិត្តដែកដែបជាមួយចិន» កសាងប្រទេសគ្រប់វិស័យក្នុងពេលតែមួយ។ ការពារតំបន់ត្រីកោណ(រដ្ឋធម្មនុញ្ញ)មិនអនុញ្ញត្តឱ្យបំបែករដ្ឋក្នុងរដ្ឋ ធ្វើឱ្យប្រទេសក្បែរខាងគោរព និងបន្សាបអសិរពិសដែលធ្លាប់មានឥទ្ធិពលលើខ្មែររាប់រយឆ្នាំកន្លងមក។ រដ្ឋភិបាលអភិវឌ្ឍន៏ តំបន់ត្រីកោណដោយកម្ចី និងជំនួយពីមហាមិត្តចិនកសាងផ្លូវ ព្រលានយន្តហោះ សម្រាប់តភ្ជាប់វិស័យទេសចរណ៏ល។ល។ អនាគតមិនយូរ នឹងស្ថាបនាផ្លូវទៅតំបន់កន្ទុយនាគ។
– ស្ថាបនាផ្លូវទៅទៅស្រុកឆែប ទន្លេល្ពៅ ខេត្តព្រះវិហារ។
– មកដល់ពេលយើងឃើញច្បាស់ចំពោះ ទស្សនៈវិជ្ជាដ៏ត្រឹមត្រូវវែងឆ្ងាយរបស់មេដឹកនាំរដ្ឋបុរសសន្តិភាពសម្តេចតេជោ ហ៊ុន សែន។
– យើងបានដឹងហើយថាសម្តេចបាន បង្កើតកងនាវីឈរជើងរួចជាស្រេចនៅតំបន់នោះ ដោយ មាន អាវុធ ធន់ធ្ងន់ គាំទ្ររួចជាស្រេច។
– សរុបមកនេះហើយភូមិសាស្ត្រ នយោបាយរបស់មហាអំណាចដែលយើងបានត្រៀមរួចជាស្រេចសម្រាប់ការពារ និង ផលប្រយោជន៏។
– សូមកូនខ្មែរ រៀនប្រវត្តិសាស្ត្រ និង ស្វែងយល់ព័ត៏មានឱ្យបានច្រើនថែមទៀតសម្រាប់យើងទាំងអស់គ្នា។