ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អតីតរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកថ្លែងថា បើព្រះអង្គប្រកាន់អព្យាក្រិត្យងាកទៅរកចិន យើងបែកផ្លូវគ្នា

សាកល្បងពិចារណា! ស្រាវជ្រាវ ដោយ សយ សុភាព អ្នកកាសែតខ្មែរ !

អតីតរដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក ចន ហ្វូស្ទើឌូល បាននិយាយមកកាន់សម្តេចព្រះបិតាជាតិនៅ វ៉ាសុិនតោន ឆ្នាំ១៩៥៦ ថា បើព្រះអង្គ ប្រកាន់អព្យាក្រិត្យ ងាកទៅរកចិន យើងបែកផ្លូវគ្នា។

១៩៥៨ សហរដ្ឋអាមេរិក បានបង្កើតចលនាខ្មែរសេរី ដោយយក លោក សម សារី ដែលជាឪពុក សម រង្សុី និងអ្នកផ្សេងទៀតជាកូនជឹង ប្រឆាំងព្រះអង្គនិងចិន ទីចុងបំផុតក្រុមនេះ ក្លាយជាជនក្បត់ជាតិ។

ទស្សនៈកិច្ច របស់អនុរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោកស្រី វិន ឌីស៊ែមេន កាលពីខែកក្តដា ២០២១នៅភ្នំពេញ លោកស្រីនិយាយសំដីដូចគ្នា​ នឹងលោក ចន ហ្វូស្ទើឌូល គ្រាន់តែខុសពេលវេលា ដោយចោទខ្មែរ ថាផ្តល់កំពង់ផែ រាម ឱ្យចិនដាក់ទ័ព។ ព្រមទាំងល្បោយ នំបញ្ចុកផ្សេងៗទៀត។

ក្រោយបញ្ចប់ទស្សនៈកិច្ចរបស់លោកស្រី តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ស្រាប់ត្រកូល «សម» គឺ អតីតមេបក្សប្រឆាំង រត់ទៅក្រៅប្រទេស ប្រកាសបង្កើតរដ្ឋាភិបាលបំផ្លាញជាតិ នាពេលខាងមុខ។

កាលពីដើមឆ្នាំ២០០០ ប្រទេសមហាអំណាចលោកខាងលិចមួយ បានមកបញ្ចុះបញ្ចូល អ្នកកាន់អំណាច នៅភ្នំពេញ ឱ្យជួលដីនៅស្រុកឆែប ខេត្តព្រះវិហារ សម្រាប់ចលនាឡាវសេរី ធ្វើសកម្មភាពប្រឆាំង រដ្ឋាភិបាលឡាវ និងឱ្យជ្រៅជាងនេះ ទៅទៀតប្រឆាំងការចុះ មករបស់ចិន តែខ្មែរមិនព្រមជាដាច់ខាត។

សូមអ្នកវិភាគ ឬអ្នកដើរតាម ប្រយ័ត្នប្រយែង អ្នកនៅពីក្រោយ ក្រុមក្បត់នេះ គឺអ្នកធ្លាប់នៅពីក្រោយ សម សារី…ហើយអ្នកផ្សេងទៀត ជាអ្នកជួយឱ្យផែនការនោះ បានសម្រេច។ យើងមិនចង់ឃើញ អតីតកាល វិលមកវិញទេ គ្រាន់ដូរពីលើកទី១ ២ ៣ មក ៤តែប៉ុណ្ណោះ។

សូមបងប្អូនខ្មែរ ទាំងក្នុងនិងក្រៅ រួមគ្នាកុំឱ្យបរទេសខ្លះ និងក្រុមត្រកូល«សម» បំផ្លាញសេចក្តីសុខ និងការរស់រាន របស់ខ្មែរយើង៕