ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្រ្តីអគ្គនាយកដ្ឋាន«ក.ប.ប.» ចុះស្រាវជ្រាវករណីពុលស្រា ដែលបណ្ដាលឱ្យប្រជាពលរដ្ឋស្លាប់នៅស្រុកឈូក ខេត្តកំពត

(ខេត្តកំពត)៖ ក្រោយពីទទួលបាននូវព័ត៌មានស្ដីពីហេតុករណីពុ លស្រាដែលបណ្ដាលឱ្យប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតបន្តបន្ទាប់រហូតដល់០៤នាក់ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តកំពត សហការជាមួយស្ថាប័នពាក់ព័ន្ធចុះដល់ទីកន្លែងកើតហេតុ ដែលមានទីតាំងស្ថិតនៅភូមិដូនយ៉យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត ដើម្បីពិនិត្យ និងស្វែងរកសំណាកដែលនៅសេសសល់មកវិភាគរកមូលហេតុដែលបណ្ដាលឱ្យពុល។

ការពិនិត្យនោះ ត្រូវបានធ្វើឡើងដោយមានការចូលរួមសម្របសម្រួលឡើងដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត និងមានការចូលរួមពីមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។
ជាមួយគ្នានោះ មន្រ្តីជំនាញ ក.ប.ប. បានដកយកសំណាកស្រាសចំនួន១២គំរូ និងស្រាថ្នាំចំនួន១០គំរូ សរុប២២គំរូ ដើម្បធ្វើការវិភាគនៅមន្ទីរពិសោធន៍អគ្គនាយកដ្ឋាន ក.ប.ប.។